រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុ​ទទួល​ភ្ញៀវទេសចរ​ទៅកម្សាន្តជាង ២១ម៉ឺននាក់

2025/09/24 03:52:59 pm        361

ក្នុងរយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរទៅកម្សាន្ត សរុបប្រមាណ ២១៦​,​៩៥៦ នាក់ កើនឡើង២៥.៧៦% ក្នុងនោះភ្ញៀវជាតិ ២១១.២៨៨នាក់ កើនឡើង ២៧,​៥៩% និងភ្ញៀវបរទេសសរុប ៥,៦៦៨នាក់ កើនឡើង ១៥.២៥%។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវ​ទេសចរ​ដែល​បានទៅកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈ​ពេល​៣​ថ្ងៃ​នេះ គឺភ្ញៀវបានទៅកម្សាន្តនៅតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប ២១៤,០៧១នាក់ កើនឡើង ២៧,៣០% ក្នុងនោះ ភ្ញៀវជាតិ ២០៩.៨៧០នាក់ កើនឡើង ២៧,២៦% និង ភ្ញៀវបរទេស ៤,២០១នាក់ កើនឡើង ២៩.៥០%។

ចំណែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ២,៣០៩នាក់ កើនឡើង១៨.៤៧% ក្នុងនោះ ភ្ញៀវជាតិ ១,៤១២នាក់ កើនឡើង១០៨,៥៦% និង ភ្ញៀវបរទេស ៨៩៧នាក់ ថយចុះ ២៣.៤៨% 

ដោយឡែក ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន ១០ជើង ស្មើនឹង ៥៧៦នាក់ កើនឡើង ៤០.៤៨% ក្នុងនោះ ភ្ញៀវជាតិចំនួន ០៦នាក់ ថយចុះ ២៥% និងភ្ញៀវអន្តរជាតិ ៥៧០នាក់ កើនឡើង៤១.៧៩%។

បើតាមលោក តាំង សុចិត្តគ្រឹស្នា ខេត្តព្រះសីហនុ មានកោះតូច-ធំចំនួន ៣២ មានថ្មដុះ ថ្មប៉ប្រះទឹក ឆ្នេរសមុទ្រប្រវែងជាង ១៧៥គីទ្បូម៉ែត្រ សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ មានព្រែក មានព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិលើកគោក ឧទ្យានជាតិបាតសមុទ្រ ដែលសំបូរទៅដោយ សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆាមុទ្រ និងផ្កាថ្ម រួមទាំងជីវចម្រុះគ្រប់ប្រភេទ ដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) ដែលជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ហើយត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ដូច្នេះហើយទើបទេសចរជាតិ អន្តរជាតិចាប់អារម្មណ៍ទៅទស្សនា កម្សន្តច្រើន៕ អត្ថបទ ពៅ យី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm