សមត្ថកិច្ច​ជំនាញ ទទួល​ការ​បណ្ដុះបណ្ដាល ពី​កិច្ចការពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អន​ឡាញ​

2022/01/29 12:26:25 am        802

ភ្នំពេញ៖ ស្នងការ ស្នងការរង និង​វត្តមាន​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានទទួល​ការបណ្ដុះបណ្ដាល​បន្ថែម ពី​កិច្ចការពារ​កុមារ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេត តាម​ប្រព័ន្ធ​អន​ឡាញ​។ ការបណ្ដុះបណ្ដាល​នេះ គឺមាន​វត្តមាន​វាគ្មិន​ជា​មន្ត្រីជាន់ខ្ពស់ តំណាង​អង្គការ​យូ​នី​សេ​ហ្វ តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​វត្តមាន​រប​ស់​តំណាង​ប៉ូលីស​សហព័ន្ធ​អូស្ត្រាលី​ផងដែរ​។​


​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​បន្ត​រៀបចំ វគ្គ​បណ្ដុះបណ្ដាល​ជូន​មន្ត្រី​ជំនាញ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ដល់​កិច្ចការពារ​កុមារ​។

​ជាក់ស្ដែង​សម្រាប់​ថ្ងៃនេះ គឺជា​ការបណ្ដុះបណ្ដាល​ជូន​ដល់​ស្នងការ ស្នងការរង ២៥​រាជធានី​-​ខេត្ត និង​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ចំណេះដឹង​បន្ថែម​ពីបទ​ល្មើស​ដែល​កើតមានឡើង​ក្នុង​បណ្ដាញ​សង្គម​ដែលមាន​ហានិភ័យ​ចំពោះ​កុមារ ជំរុញ​ការអនុវត្ត​យន្តការ​ដែលមាន​ស្រាប់ និង​កំណត់​នូវ​វិធាន​ការរួម​ដើម្បី​ក្នុង​ការជំរុញ​ការអនុវត្ត​នីតិវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​កេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ​។​

​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺមាន​ការចូល​រួំ​ជា​វាគ្មិន​ពី​មន្ត្រីជាន់ខ្ពស់ បណ្ដា​អង្គការ​ធំៗ វត្តមាន​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​វត្តមាន តំណាង​ប៉ូលីស​សហព័ន្ធ​អូស្ត្រាលី​។ វាគ្មិន​នីមួយៗ បកស្រាយ​ពន្យល់​ទៅតាម​ជំនាញ​រៀងខ្លួន​។​

​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ពុំមែន​ជា​រឿង​ងាយស្រួល​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។ ឯកឧត្តម​ថា ជាការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេះ​គឺ​ទាមទារ​ឱ្យ​មន្ត្រី​ជំនាញ ពង្រីក​ចំណេះដឹង​ជាពិសេស​ផ្នែក​បច្ចេកវិទ្យា​ផ្ទាល់​តែម្ដង​។

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ក្រសួង​សង្គមកិច្ច និង​តំណាង​អង្គការ​ជា​ដៃគូ បានលើកឡើង​ក្នុងឱកាស បើក​វគ្គ​បណ្ដុះបណ្ដាល​ថា បទល្មើស​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ ជា​រឿង​ស្មុគស្មាញ ដែល​ទាមទារ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​។

​បទល្មើស​នេះ​ក៏​កំពុង​កើតឡើង​ជាច្រើន​ផងដែរ​ខណៈពេលដែល ការ​បច្ចេកវិទ្យា ទូរស័ព្ទ​វៃឆ្លាត និង​ការប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែមាន​កំណើន ជាពិសេស​ក្នុងកំឡុងពេល​ដែល វិបត្តិ​កូ​វីដ​-១៩ ដែល​កិច្ចការ​ជាច្រើន​ត្រូវ​ពឹង​ផ្អែកលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​៕​​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm