កម្ពុជាទាត់ចោលចំពោះការលើកឡើងរបស់ថៃដែលចោទថាអ្នកភូមិព្រៃចាន់កម្ពុជាបានទន្រ្ទានលើទឹកដីថៃ

2025/09/24 05:07:20 pm        230

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើ​ការ​ទាត់​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ភាគីថៃ ដែលបានចោទប្រកាន់ប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូជ្រៅ ​ខេត្តបន្ទាយមានជ័យ បានចូលទន្រ្ទានលើទឹកដីខ្លួន ខណៈ​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ការ​តវ៉ា​របស់​អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​លើ​ទ្រព្យ​សម្បត្តិ​ និង​ផ្ទះសម្បែងរបស់ពួកគេ ពីសំណាក់ទាហានថៃនោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​​២៤​ ខែ​កញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាសូមទាត់​ចោល​ចំពោះ​អ្នក​នាំពាក្យ​ក្រសួង​បរទេស​ថៃ ​ដែលបានអះអាងថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែល​ជំរុញ​ឱ្យ​ប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។

ក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅភាគីថៃថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬ​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​របស់​ខ្លួន​ចំពោះ​សហគមន៍​រស់​នៅ​ក្នុងតំបន់ មិន​ទាន់​មាន​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​រួច​រាល់​ជាផ្លូវការនោះទេ ពិសេសនៅក្នុងអំឡុងពេល​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​រក្សា​ឱ្យ​នៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលា​នៃ​ការ​អនុវត្ត​ច្បាប់​ថៃ​ទាំង​ខុស​ក្រិត​ក្រម​នេះ គឺជារឿងគួរឱ្យបារម្ភជាខ្លាំង។ ជាការចាំបាច់ ដែលត្រូវបញ្ជាក់ផងដែរថា សហគមន៍​ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា​ តាំង​ពីយូរយារណាស់មកហើយ ពោលគឺមុន​ពេល​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការ​វាស់​វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០០ (MOU 2000)​មកម្លេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា«ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺ​ជា​ការ​ឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជា​មួយ​នឹង​លួស​បន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ»។ ក្រសួង​ការ​បរទេស​កម្ពុជា ក៏បានរំលឹកទៅភាគីថៃផងដែរថា ក្រុមការងារ​បច្ចេក​ទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯក​ភាព​គា្នលើ​ទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាព​គ្នា​លើ​ទីតាំង​បង្គោល​ព្រំដែន​លេខ៤២ ដែលមានភូមិព្រៃចាន់ស្ថិតនៅចន្លោះនោះទេ។ ដូច្នេះវាជារឿង​បំភ្លៃ​បំភ័ន្ត​យ៉ាង​ជាក់​ស្ដែង ដែលមានការចេញ​ផ្សាយ​នូវ​ផែន​ទី​ផ្តល់​ព័ត៌​មាន​បង្ហាញ​នូវ​គំនូស​ខ្សែ​បន្ទាត់​ព្រំដែន​លាត​សន្ធឹង​ពី​បង្គោល​ព្រំដែន លេខ៤៣ ដល់បង្គោលលេខ៤២ ដើម្បីធ្វើជាទឡ្ហីករណ៍​សំអាង​ថា​ឧប្បត្តិ​ហេតុ​ហិង្សាលើបាតុករបានកើតឡើងនៅក្នុងទឹកដីថៃ។

យ៉ាងណាក៏ដោយក្រសួងការបរទេសកម្ពុជា នៅតែអំពាវនាវយ៉ាងទទួចឲ្យភាគីថៃដោះស្រាយ បញ្ហា​តំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាង​ការ​ប៉ុន​ប៉ង អនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាម​រយៈ​ការ​ប្រើ​កម្លាំង​បណ្ដេញ​អ្នក​ភូមិ​កម្ពុជា​។ តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ កម្ពុជាបញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​លក្ខ​ខណ្ឌ​បទឈប់បាញ់ ដូចដែលបានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាល​ពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ក្នុង​ខែសីហា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា ភាគីថៃ​ក៏​ប្រកាន់​ខ្ជាប់​ដោយ​សុទ្ធ​ចិត្ត​ផង​ដែរ​នូវ​លក្ខ​ខណ្ឌ​ឈប់​បាញ់ ដូចដែលបានអះអាង និងតាមរយៈ ការបញ្ឈប់នូវផែន​ការ​បណ្ដេញ​ប្រជាជន​រាប់​រយ​គ្រួសារ​ចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្ដេញចេញរួចហើយត្រឡប់ទៅភូមិដ្ឋាន និង​ដី​របស់​ពួក​គេ​វិញ​ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចកា​រ​ខណ្ឌ​សីមា​ព្រំដែន​។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកប​ដោ​យ​ដោយស្មារតីមេត្រីភាពចំពោះរាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេស​ជិត​ខាង​ទាំង​អស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការ​ប្ដេជ្ញា​ចិត្ត​រក្សា​ជំហរ​ជា​គោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm