រយៈពេល​បីថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ២០ម៉ឺននាក់​

2025/09/24 05:37:52 pm        375

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និង​វត្តអារាម នៅក្នុងខេត្តបាត់ដំបង​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនជាង២០ម៉ឺននាក់។

លោក​ ហម​ អរុណ​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ បានគូសបញ្ជាក់ថា​ ក្នុង​រយៈពេល​បី​ថ្ងៃ​​នេះខេត្តបាត់ដំបងទទួល​បាន​ភ្ញៀវ​ទេសចរ​សរុបចំនួន​ ២១៨,៧០៦ នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦,១៤១ នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ ២១៨,១៤១ នាក់ កើនឡើង ១.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨ នាក់​ និងភ្ញៀវទេសចរអន្តរជាតិ ៥៦៥ នាក់ ថយចុះ-៨.៨៧% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៦២០ នាក់។

លោក​ ហម​ អរុណ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ក្រុមការងារ​មន្ទីរ​ទេសចរណ៍​បាន​បែង​ចែក​កម្លាំង​ចុះ​ពិនិត្យ​ចរន្ត​ទេសចរ ស្ថានភាពទេសចរ​ និងពង្រឹងគុណភាព​សេវា​កម្ម​ទេសចរណ៍​តាម​គោល​ដៅ​ទេសចរណ៍​សំខាន់​ៗក្នុងខេត្តបាត់ដំបង និងបានដោះស្រាយ​បញ្ហា​ប្រឈ​ម​នានា​ដែល​បាន​កើត​ឡើង​ ទទួលបានលទ្ធផលល្អប្រសើរ និងការគាំទ្រដោយ​មានកិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ​នគរបាលទេសចរណ៍ និងកងកម្លាំងប្រចាំការ ជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និង​សុខសុវត្ថិភាពជូនភ្ញៀវទេសចរ​ និងទទួល​បាន​លទ្ធផល​ល្អ​តាម​ការ​គ្រោង​ទុក​។ នៅ​តាម​បណ្តា​វត្ត​អារាមនា​នាក្នុងខេត្ត ព្រមទាំងបណ្តររមណីយដ្ឋានសំខាន់ៗក្នុងខេត្ត បានរៀបចំ​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការទទួលភ្ញៀវទេសចរ។

លោក​ ហម​ អរុណ​ សង្កត់​ធ្ងន់​ថា​ សេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែង​ ហើយ​មិន​មាន​ភាព​មិន​ប្រក្រតីណាមួយកើតឡើងតាមតំបន់ទេសចរណ៍ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឡើយ​ទោះ​បី​ជា​​មានភ្លៀងធ្លាក់នៅតាមគោលដៅទេសចរណ៍និងគោលដៅទេសចរណ៍មួយចំនួនជាប់ប្រភពទឹក មាន​ការ​ជន់លិចក៏ដោយក៏សន្ទុះភ្ញៀវកើនឡើងខ្ពស់នាំឱ្យខ្វះទីតាំងចំណតសម្រាប់យានយន្ត និង​មាន​ការ​កក​ស្ទះ​មួយ​ចំនួន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm