ក្រុម​សភាជាតិ​កម្ពុជា ​នៃ​អ្នកនយោបាយ​ស្ត្រី រៀបចំ​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​

2022/01/29 12:41:11 am        1.1 K

ភ្នំពេញ៖ ក្រុម​សភា​កម្ពុជា​នៃ​អ្នកនយោបាយ​ស្ត្រី បានរៀបចំ​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ ដើម្បី​ឲ្យ​នារី​បាន​ចូលរួម​ក្នុង​នយោបាយ​កាន់តែ​ច្រើនជាង​មុន​។​

​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​ស្ត្រី នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ បានរៀបចំ “​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ ដោយ​ធ្វើឡើង​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ស្ថិតនៅ​ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ ក្រោម​អធិបតី លោកជំទាវ និ​ន សា​ផុន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​ជា​អនុប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី​។ យុទ្ធនាការ​នេះ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​លើក​ពី​ប្រធានបទ​ផ្សេងៗ​គ្នា ចែករំលែក​ពីបទ​ពិសោធន៍​ការងារ​ផ្ទាល់ខ្លួន​កន្លងមក រហូត​បានក្លាយ​ជា​សមាជិកសភា និង​បាន​ក្លាយជា​អ្នកធ្វើ​សេចក្តីសម្រេច​នៅក្នុង​ស្ថាប័ន​អង្គភាព​របស់ខ្លួនបង្ហាញ​អំពី​តួនាទី​ភារកិច្ច​របស់​សមាជិកា​សភា ជាពិសេស​តួនាទី​ភារកិច្ច​របស់​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​។​

​លោកជំទាវ និ​ន សា​ផុន បាន​លើកឡើងថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ផ្តល់​ការណែនាំ​អំពី​ជីវិត​នយោបាយ​ផ្ទាល់ខ្លួន​របស់​សមាជិកា​សភា​កម្ពុជា ជា​ស្ត្រី ទៅដល់​នារី​វ័យក្មេង និង​បង្ហាញ​នារី​វ័យក្មេង​ថា នយោបាយ​គឺជា​ការងារ​របស់​ស្ត្រី និង​ជម្រុញ​ឱ្យ​នារី​វ័យក្មេង​ពិចារណា​អនាគត​ក្នុង​ភាពជា​អ្នកដឹកនាំ ដើម្បីឱ្យ​នារី​វ័យក្មេង​ចូលរួម​ក្នុង​នយោបាយ​កាន់តែច្រើន ដើម្បី​សម្រេចបាន​នូវ​សមភាព​យេនឌ័រ និង​សំដៅ​ជំរុញ​ឱ្យ​នារី​វ័យក្មេង​អាច​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្ពស់ មាន​ក្តី​សុ​បិ​ន្ត​ធំ នឹង​យក​គំរូ​តាម​អ្នកនយោបាយ​ជា​ស្ត្រី​។​

​ក្នុង​កម្មវិធី​នេះ​ក៏បាន​បង្ហាញ​ពី​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី គន្លឹះ​ក្នុង​ការកសាង​ខ្លួន​ឆ្ពោះទៅកាន់​ភាពជា​អ្នកដឹកនាំ បង្ហាញ​ពីបទ​ពិសោធន៍​លើ​ការងារ​តស៊ូ​ក្នុង​ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ជីវិត​រស់នៅ ការចូលរួម​របស់​ស្ត្រី​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​-១៩ និង​គោលនយោបាយ​ជាតិ​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ លើ​បញ្ហា​សង្គម និង​ព័ត៌មាន​។​

​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​លោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​ជា​សមាជិកា​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា ក្រុមការងារ​ម​ជ្ឈ​ម​មណ្ឌល​សភា​អាស៊ី ស្ត្រី​នៅ​មូលដ្ឋាន​ធ្វើការ​អំពី​សមភាព​យេនឌ័រ មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុង​ស្រុក​កោះអណ្តែត ប្រមាណ​ជាង ២៥០​នាក់​។​

​គួររម្លឹកថា កម្មវិធី​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​នេះ គឺជា​លើក​ទី​៦ ដែល​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី បានរៀបចំ​កម្មវិធី​នេះ​ឡើង សហការ​រៀបចំ​ដោយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា មជ្ឈមណ្ឌល​សភា​អាស៊ី និង​លេខាធិការដ្ឋាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី “​ក​.​ស​.​ក​.​ន​.​ស​”៕ ​អត្ថបទ៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm