រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ទាក់​ទង​ក្រសួង​ការងារ​ដើម្បី​ស្វែង​រក​ការងារ

2025/09/24 06:39:25 pm        222

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅនេះ ឃើញមានប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ទាក់​ទង​មក​កាន់​ក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ ខណៈ​ដែល​ឱកាស​ការងារ​ក្នុងស្រុកនៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀតកំពុងរង់ចាំ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែ​កញ្ញា​នេះ​បានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា គិតត្រឹមចុងសប្តាហ៍កន្លងទៅ ឱកាស​ការ​ងារ​នៅ​កម្ពុជា​ប្រមាណជាង ៨ម៉ឺនកន្លែងផ្សេងទៀត តាមរយៈរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែល​មាន​ចុះបញ្ជីជាមួយក្រសួងការងារ ប៉ុន្តែឱកាសការងារ​ទាំង​នេះ​មិន​ទាន់​រាប់​បញ្ចូល​ឱកាស​ការងារ​តាម​វិស័យ​ផ្សេងៗ​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​រៀប​រយ​ជាមួយ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ​ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មគ្រួសារផ្សេងៗទៀតផងដែរ។

លោកបានបន្តថា បច្ចុប្បន្ននេះឱកាសការងារនៅកម្ពុជាបន្តមានច្រើន ហើយ​ទន្ទឹម​នេះ​ក្រសួង​ក៏​សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋត្រឡប់មកពីប្រទេសថៃ បន្ទាប់​ពី​ភ្ជុំបិ​ណ្ឌ​រួច​ហើយ​ សូមអញ្ជើញទាក់ទងទៅកាន់លេខ ១២៩៧ របស់ក្រសួងការងារ ដែលរង់ចាំក្នុ​ង​ការ​ផ្តល់​ការ​ងារ និងស្វែងរកការងារថ្មីជូន ខណៈទាំងលេខ១២៩៧ ក៏ដូចជាតាមរយៈបណ្តាញសង្គម និង​ផេក​ផ្លូវ​ការ​នានា​របស់​ក្រសួង​ការងារទាំងអស់ គឺរង់ចាំឆ្លើយតប៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បី​ធ្វើ​យ៉ាង​ណាស្វែ​ង​រកការងារ ដើម្បីដោះស្រាយបញ្ហាជីវភាព។

អ្នកនាំពាក្យរូបនេះ ក៏បានបន្តអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋមួយចំនួន សូម​កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​​ខុស​ច្បាប់ទៅប្រទេសថៃបន្តទៀត ដោយគួរស្វែងរកការងារក្នុងស្រុកវិញល្អជាង ខណៈ​នៅ​សល់​ការងារជាច្រើនម៉ឺនកន្លែងទៀតកំពុងរង់ចាំ។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឱកាសការងារនៅសល់ចំនួនជាង ៨ម៉ឺន ៤​ពាន់​កន្លែង​ទៀត ​នូវរង់ចាំប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ​។ ​ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះ សម្រាប់​នៅ​រាជធានីភ្នំពេញ មានឱកាសការងារច្រើនជាងគេរហូតដល់ជិត ៣ម៉ឺនកន្លែង បន្ទាប់​មក​ខេត្ត​កំព​ង់​ស្ពឺជាង ២ម៉ឺនកន្លែង, ខេត្តកណ្ដាលចំនួនជាង ៩ពាន់កន្លែង, ខេត្តតាកែវជាង ៦ពាន់​កន្លែង​, ខេត្តស្វាយរៀងជាង ៥ពាន់កន្លែង និងព្រះសីហនុចំនួនជាង ៣ ២០០កន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm