សម្ដេចធិបតីថ្លែងអំណរគុណអាជ្ញាធរ និងពលរដ្ឋប្រារព្ធពិធីភ្ជុំបិណ្ឌដោយភាពអធិកអធម សប្បាយ​រីករាយ

2025/09/24 06:49:15 pm        214

សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បានផ្ញើសារថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបង​ប្អូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ប្រទេសដែលបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រកបដោយ​ភាព​អធិក​អធម សប្បាយរីករាយ និងសុខសុវត្ថិភាព។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះមន្រ្ដីរាជការគ្រប់លំដាក់ថ្នាក់ កម្លាំង​សមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំអស់ដែល​នៅ​ប្រចាំ​ការ​បម្រើ​ការពារ​សុខ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។

សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង​កម្លាំង​គ្រប់​ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រ​ព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់​ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ​ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ជាតិ​ខ្មែរ​យើង​ឱ្យ​បាន​ឋិត​ថេរ​គង់វង្សតរៀងទៅ។

ក្រៅពីការថ្លែង​អំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគម្រប់លំដាប់ថ្នាក់ តាមរយៈ​សារ​ពិសេស​ផ្ញើ​ជូន​ជនរួមជាតិកម្ពុជា «ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ» កាលពី​នៅថ្ងៃ​ទី​២១ កញ្ញា ២០២៥នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏​បាន​អំពា​វ​នាវ​យ៉ាង​ទទូច​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដើ​ម្បី​រក្សា​សុវត្ថិភាព​ក្នុង​ពេលធ្វើដំណើរនៅតាមដងផ្លូវទាំងអស់គ្នា។

ជាការយកចិត្តទុក​ដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដូចរៀងរាល់ឆ្នាំដែរ ក្នុងឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបា​ន​ផ្ដល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ជិត​៦០០​គ្រឿង ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៥ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត និងត្រលប់មកភ្នំពេញវិញ។ នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​តាំង​ពី​អាណត្តិ​មុ​​ន​ក្រោម​ការ​ដឹក​នាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេច​ធិបតី​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        1
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm