អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកសម្លាប់មនុស្សជិត៤០នាក់ ខណៈរថក្រោះរុលចូលជ្រៅទៅក្នុងទីក្រុងហ្កាហ្សា

2025/09/24 07:05:00 pm        88

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៣៦នាក់កាលពីថ្ងៃអង្គារ ខណៈកងកម្លាំងបានវាយលុកនៅតំបន់ហ្កាហ្សាពីលើអាកាសនិងដីគោក ក្នុងពេលមេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉កទាមទារឱ្យបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំមកនេះ។

អគារលំនៅឋាននៅតែត្រូវបានបំផ្លាញខណៈអ៊ីស្រាអែលបន្តរុលទៅមុខជាមួយផែនការរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងធំបំផុតនៃតំបន់ហ៊ុមព័ទ្ធមួយនេះ។ រូបភាពពីផ្កាយរណបដែលត្រូវបានវិភាគដោយ សារព័ត៌មាន Al Jazeera បង្ហាញពីយានយន្តរបស់កងទ័ពអ៊ីស្រាអែល បានស្ថិតនៅជុំវិញទីក្រុងហ្កាហ្សាមកពីទិសដៅជាច្រើន។

វីដេអូ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Al Jazeera បង្ហាញពីរថក្រោះកំពុងរុលចូលទៅក្នុងសង្កាត់ Nassr មានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីមន្ទីរពេទ្យ al-Shifa ។ ការបំផ្លិចបំផ្លាញនេះ បង្កើតបានជាផ្នែកនៃគំរូមួយដែលគណៈកម្មការអង្គការសហប្រជាជាតិនិយាយថាគឺជាអំពើប្រល័យពូជសាសន៍។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃអង្គារបានព្រមានថា ៀសកម្មភាពយោធារបស់អ៊ីស្រាអែលកំពុង «បង្កភាពភ័យខ្លាចដល់ប្រជាជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញ»។ ការរងទុក្ខរបស់ពលរដ្ឋប៉ាឡេស្ទីនបានធ្វើឲ្យមានការចាប់អារម្មណ៍ពីមេដឹកនាំពិភពលោកដែលបានប្រើប្រាស់វេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ថ្លែងទៅកាន់មហាសន្និបាត ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សង្រ្គាម នៅហ្កហ្សា នឹងត្រូវបញ្ឈប់ «ភ្លាមៗ» ប៉ុន្តែបានច្រានចោលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនធ្វើឡើងដោយបណ្តាប្រទេសលោកខាងលិចមួយចំនួន ដោយចាត់ទុកថាជា «ការផ្តល់រង្វាន់» ដល់ក្រុមហាម៉ាស។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី ទួរគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm