នគរបាល​ទីក្រុង​អូ​តា​វ៉ា​បន្ថែម​កម្លាំង ​ខណៈ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តវ៉ា

2022/01/29 10:27:11 am        826

​កាណាដា៖ នគរបាល​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​កាណាដាបាន​អំពាវនាវ​ឱ្យមាន​ការបន្ថែម​កម្លាំង ខណៈ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តវ៉ាប្រឆាំង​កាតព្វកិច្ច​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 របស់​រដ្ឋាភិបាល​កាណាដា សម្រាប់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែនចូលមកដល់​រដ្ឋធានី​។

មនុស្ស​រាប់ម៉ឺន​នាក់ត្រូវបាន​គេ​ជឿថា​នៅ​ទីក្រុង Ottawa ជា​ផ្នែក​នៃក្រុម​អ្នក​ទាមទារ​ឱ្យ​បញ្ចប់​កាតព្វកិច្ច​វ៉ាក់សាំង ​និង​វិធានការ​រឹតត្បិត​វីរុស COVID-19​។ ស្នងការ​នគរបាល​និយាយថា នគរបាល​ទីក្រុងអូ​តា​វ៉ា​កំពុងធ្វើការ​ជាមួយភ្នាក់ងារសន្តិសុខ​ជាតិ​ ដើម្បី​កំណត់​ការគំរាមកំហែង​ដែល​អាច​កើតមាន​ណាមួយ​ចំពោះ​សុវត្ថិភាពសាធារណៈ​។ បាតុកម្ម​នៅ​ចុង​សប្តាហ៍​នេះមាន​លក្ខណៈ​ខុសប្លែក និង​មាន​ហា​និភ័យ ខណៈ​បាតុកម្ម​មាន​ទ្រង់ទ្រាយ​ធំ​។ មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​របស់​សភាបាន​ព្រមាន​សមាជិកសភា​ ឱ្យ​ចាក់សោ​ទ្វារ​របស់​ពួកគេ​ក្នុងពេល​មាន​របាយការណ៍​ថា លំនៅឋាន​ឯកជន​របស់ពួកគេ​អាច​ត្រូវបាន​កំណត់​គោលដៅ​។ ក្រុមអ្នកតវ៉ា​បាន​គ្រវីទង់ជាតិ និង​ស្រែក​ហ៊ោ ខណៈ​អ្នកគាំទ្រ​បើករថយន្ត​ដោយ​ចុច​ស៊ី​ផ្លេ​។

ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​កំពុង​តវ៉ា ជុំវិញវិធានការ​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី១៥ ខែមករា ដែល​តម្រូវឱ្យ​អ្នកបើកបររថយន្ត​ដឹកទំនិញ​ចូលមក​ប្រទេស​កាណាដា ចាក់​វ៉ាក់សាំង​ពេញលេញ​បង្ការវីរុសកូ​រ៉ូ​ណា​។ ជាមួយគ្នានេះដែរ​សហរ​ដ្ឋ​អាមេរិក​ក៏បាន​ដាក់​លក្ខខណ្ឌ​ដូចគ្នានេះ​ លើ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ចូលមកក្នុង​ប្រទេស​។ រដ្ឋាភិបាល​កាណាដាបាន​ណែនាំអ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ ចំពោះ​កាតព្វកិច្ច​វ៉ាក់សាំង​នេះ​ថា អ្នកបើកបរ​រថយន្តដឹកទំនិញ​ជនជាតិ​កាណាដា​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ពេញលេញ ប្រសិនបើពួកគេ​ចង់​ជៀសវាង​ការដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ២​សប្តាហ៍ និង​ការធ្វើ​តេស្តរ​កវី​រុស COVID-19 មុនពេល​ឆ្លងកាត់ចូលមក​ប្រទេសកាណាដា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm