ភ្ញៀវទេសចរជិត ៣ម៉ឺននាក់បានមកលេងខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥

2025/09/24 08:47:37 pm        222

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត​តាមរមណីដ្ឋាននានាក្នុងខេត្តក្រចេះ កើន​ឡើង​ជាង​២​ម៉ឺន បើ​ធៀបទៅនិងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់មន្ទីរ​ទេសចរណ៍ខេត្ត បាន​ឲ្យ​ដឹង​ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និងភ្ញៀវទេសចរ​អន្តរជាតិប្រមាណជា ២៧.៥៧៦នាក់ បាន​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ក្រចេះ ពោល គឺមាមកើនឡើង ប្រមាណជា ២២.៣៨២នាក់ បើធៀបទៅនិងឆ្នាំ២០២៤ គឺ​មាន​ត្រឹម​តែ ៥.១៩៤នាក់ប៉ុណ្ណោះ។

រមណីយដ្ឋានដែលអ្នកទេសចរបានទៅលេងកម្សាន្ត​ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ នា​ឆ្នាំ​២០២៥​នេះ ​មានរមណីយ​ដ្ឋានប្រ​វត្តិសាស្ត្រ ចំនួន ៧កន្លែង៖ ដូចជា វត្តវិហារសសរ១០០ ស្រុក​សំបូរ វត្តភ្នំសំបុក , ស្រុកចិត្របុរី វិហារបុរាណវត្តរកាកណ្តាលក្រុងក្រចេះ , ភ្នំសុពណ៌កាឡី ស្រុក​ព្រែក​ប្រសព្វ ប្រាសាទប្រាំ, វិមានរណសិរ្ស២ធ្នូ ស្រុកស្នួល និងព្រៃគគីរ ភ្នំព្រះ ស្រុកឆ្លួង ដោ​យ​ឡែក​ចំពោះរមណីយ​ដ្ឋានកែច្នៃ មានចំនួន ១កន្លែង គឺឆ្នេរខ្សាច់សុពណ៌គិរី និងរមណីយ​ដ្ឋាន​ធម្មជាតិ​មាន​ចំនួន ១កន្លែង គឺ អន្លង់ផ្សោតកាំពី។

ដោយឡែក ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំង ក្រចេះ រយៈពេល១៥ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​និងកាន់បិណ្ឌ មានភាពល្អប្រសើរ ពុំមានបញ្ហាគ្រោះ​ថ្នាក់​ចរាចរណ៍​ណា​មួយ​កើត​ឡើង​គួរ​ឱ្យ​កក់​សម្គាល់​ ឬប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា​ សន្តិសុខ​សណ្ដាប់​ធ្នាប់​ទូទៅ​នៅ​ក្នុង​ខេត្ត​​ មានភាពល្អប្រសើរ ទាំងករណីគ្រោះថ្នាក់ចរាចរណ៍ និង​ ក្មេងទំនើង នេះ​គឺ​ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ពីថ្នាក់ដឹកនាំ និងមានការណែនាំពី​លោក​ឧត្តម​សេនីយ៍​ទោ​ស្នង​ការ​នគរបា​ល​ខេត្ត​ក្រចេះ​ឲ្យចុះល្បាតចាប់ជាប្រចាំ៕ ដោយ សេង ម័រ


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm