សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីជាការដឹងគុណ ដល់​បុព្វបុរស​ដែល​បានកសាងប្រាសាទ នៅប្រាសាទបន្ទាយទ័ព​

2025/09/24 09:04:03 pm        235

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព​ ​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ដាច់ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ​។

ប្រាសាទបន្ទាយទ័ព ​ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុ​ន្តែអ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​​តាមរយៈសំណង់​ស្ថាបត្យកម្ម​, រចនាបថ​សិល្បៈ​ និង​សំណល់​បដិមា​មាននៅ​ក្នុង​បរិវេណ​ប្រាសាទ​លោក​យល់ថា​៖ ប្រាសាទ​​នេះ​ប្រហែលជា​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា​​មហាយាន​។​

​ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់​៖ ១. កំពែង​ខាងក្រៅ​ជា​ដី (​កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណស្មើ ជ្រុង​នីមួយៗ​​មាន​​ប្រវែង​២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង​៨០០​ម៉ែត្រ ទទឹង​​ប្រវែង​​៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង​១៥០​ម៉ែត្រ ទទឹង​ប្រវែង​​១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទព័ទ្ធ​ពី​ក្រៅ​ដោ​យក​សិន្ធុ​ធំ​មួយ​ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង​៧០​ម៉ែត្រ កម្ពស់​ប្រវែង​២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ​។​ ​

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ពិសេស ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារ​ជៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍​កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី​គ្រោះ​​រាំងស្ងួត និងសូមឱ្យបទឈប់បាញ់អាចអនុវត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក៏បាន​បួងសួងដល់​​គុណបុណ្យ​​បារមី​វត្ថុស័ក្តិសិទ្ធិ​ក្នុងលោកតាមជួយប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុង​ឈរជើង​​ការពារ​ទឹកដីពី​ខ្មាំងសត្រូវ ពិសេស ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណ​ក្ខន្ធបុព្វបុរស កសាងប្រាសាទ អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋ​ខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត​ក្នុងពេលប្រទេសជាតិជួប​វិបត្តិ​នៃភ្លើង​សង្គ្រាមផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm