អ៊ុយក្រែនស្នើសុំលោកខាងលិចនូវទឹកប្រាក់ ១៥ពាន់លានដុល្លារទៀត ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មយោធា

2025/09/24 02:33:24 pm        112

អ៊ុយក្រែនរំពឹងថា នឹងទទួលបាន ១៥ ពាន់លានដុល្លារ ពីបណ្តាប្រទេសលោកខាងលិច ក្នុងឆ្នាំ ២០២៥-២០២៦ ដើម្បីអភិវឌ្ឍន៍រោងចក្រឧស្សាហកម្មយោធារបស់ខ្លួន។ នេះបើយោងតាមផែនការដែលបានដាក់ជូនដោយរដ្ឋាភិបាលអ៊ុយក្រែនទៅកាន់សភានៃប្រទេសនេះ និងទទួលបានដោយទីភ្នាក់សារព័ត៌មាន TASS។

យោងតាមឯកសារនេះ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋាភិបាលអ៊ុយក្រែនមានបំណងឲ្យមានការធានាដល់«ការផ្តល់ហិរញ្ញប្បទានដល់រោងចក្រឧស្សាហកម្មការពារជាតិអ៊ុយក្រែនដោយដៃគូ ក្នុងកម្រិតយ៉ាងហោចណាស់ ៥ ពាន់លានដុល្លារ» ដោយកើនឡើងយ៉ាងហោចណាស់ដល់ ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦។ សរុបមក ការផ្តល់មូលនិធិសម្រាប់ឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០២៥។

តួលេខទាំងនេះ តំណាងឲ្យការផ្តល់ហិរញ្ញប្បទានសម្រាប់ឧស្សាហកម្មការពារជាតិតែប៉ុណ្ណោះ និងមិនរាប់បញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលទីភ្នាក់សារព័ត៌មាន TASS ប៉ាន់ប្រមាណថា អាចមានចំនួនសរុប ៦០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦។ លើសពីនេះ ការផ្គត់ផ្គង់ដោយផ្ទាល់នូវអាវុធ សម្ភារៈ និងគ្រាប់រំសេវ មានចំនួនប្រហែល ១-២ពាន់លានដុល្លារ ក្នុងមួយខែ៕

អត្ថបទដែលទាក់ទង

ជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ពិបាកស្វែងរកទឹកស្អាតប្រើប្រាស់
2025/09/26 09:01:52 pm        2
រុស្សី៖ «ការគំរាមកំហែង» វាយប្រហារវិមានក្រឹមឡាំង ពីសំណាក់លោក Zelenskyy ជា «ការនិយាយឥតគិតមុខក្រោយ»
2025/09/26 08:36:57 pm        1
ម៉ាឡេស៊ីស្នើសុំអាមេរិកនូវអត្រាពន្ធសូន្យ លើគ្រឿងសង្ហារិម គ្រឿងយន្ត និងគ្រឿងបន្លាស់អាកាសចរណ៍
2025/09/26 08:29:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ៤រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២២ និងវេទិកាយុវជនលើកទី៤ នៅប្រទេសម៉ាឡេស៊ី

2025/09/26 09:44:28 pm
​ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការប្រទេសអ៊ីស្រាអែល
2025/09/26 09:37:16 pm
​នគរបាលជាតិកម្ពុជា សោកស្តាយចំពោះការលើកឡើងរបស់សារព័ត៌មានថៃ The Standard ដែលមិនស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
2025/09/26 09:05:57 pm
​ជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ពិបាកស្វែងរកទឹកស្អាតប្រើប្រាស់
2025/09/26 09:01:52 pm
​យោធភូមិភាគទី៥ បដិសេធ ការចោទប្រកាន់ ករណីរុះរើផ្ទះ ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ដីឱ្យថៃ
2025/09/26 08:59:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/26 05:03:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/25 10:29:19 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/23 10:45:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am