ក្រុងហុងកុង និងម៉ាកាវ ចេញការព្រមានខ្ពស់បំផុត ខណៈព្យុះទីហ្វុង Ragasa ឆ្ពោះទៅតំបន់ដីសណ្តទន្លេ Pearl

2025/09/24 09:58:28 pm        460

តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវរបស់ប្រទេសចិន បានបង្កើនសញ្ញាព្រមានព្យុះទីហ្វុងដល់កម្រិតខ្ពស់បំផុតរបស់ខ្លួននៅព្រឹកថ្ងៃពុធ (២៤ កញ្ញា) នេះ ខណៈព្យុះទីហ្វុង Ragasa កំពុងតែរំកិលទៅជិតតំបន់ដីសណ្តទន្លេភើល (Pearl River) បណ្តាលឱ្យមានការផ្អាកការដឹកជញ្ជូនយ៉ាងទូលំទូលាយទាំងផ្លូវគោក នឹងផ្លូវអាកាស ការបិទសាលារៀន និងប្រតិបត្តិការសង្គ្រោះបន្ទាន់កំពុងដំណើរការ។

ក្រុមសង្កេតអាកាសធាតុហុងកុង បានបង្កើនសញ្ញាព្រមានព្យុះលេខ១០ នៅម៉ោងក្នុងស្រុកជិត ៣ទៀបភ្លឺថ្ងៃពុធ ដោយកម្លាំងខ្យល់បក់យ៉ាងតិច ១១៨គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់កន្រ្តាក់លើសពី ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកការិយាល័យភូគព្ភសាស្ត្រ និងឧតុនិយមម៉ាកាវវិញ បានធ្វើដូចគ្នានេះនៅថ្ងៃពុធ ដោយចេញការព្រមានខ្ពស់បំផុតរបស់ខ្លួនកម្រិតលេខ១០។

ព្យុះទីហ្វុង Ragasa ដែលជាព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនៅឆ្នាំនេះ បានបង្កការខូចខាតលើក្រុងទាំងពីរ ហើយត្រូវបានរំពឹងថានឹងឆ្លងកាត់តំបន់ក្នុងចម្ងាយ ១០០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងហុងកុង នៅព្រឹកថ្ងៃពុធ។ អាជ្ញាធរបានព្រមានពីកម្រិតធ្ងន់ធ្ងរ និងហមន្តរាយនៃព្យុះនេះ បើធៀបនឹងព្យុះ "Hato" ឆ្នាំ២០១៧ និង "Mangkhut" ឆ្នាំ២០១៨ ដ៏បំផ្លិចបំផ្លាញ។

ចាប់តាំងពីព្រលឹមថ្ងៃពុធមក ហុងកុងបានផ្អាកសេវាកម្មផ្លូវដែកខាងក្រៅទាំងអស់ ដោយមានផ្លូវដឹកជញ្ជូនក្រោមដីតិចតួចបំផុត និងការលុបចោលជើងហោះហើរទ្រង់ទ្រាយធំ។ នៅម៉ាកាវ រាល់ច្រកឆ្លងកាត់សមុទ្រ និងស្ពានឆ្លងសមុទ្រចំនួន៤ រួមទាំងស្ពានហុងកុង-ជូហៃ-ម៉ាកាវ ត្រូវបានបិទតាំងតែពីល្ងាចថ្ងៃអង្គារមក ហើយការិយាល័យសាធារណៈក៏ត្រូវផ្អាកប្រតិបត្តិការរបស់ពួកគេផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm