UN៖ អំពើហិង្សានៅស៊ូដង់ បន្តឥតឈប់ឈរ ស្របពេលជំងឺអាសន្នរោគរាលដាលនៅតំបន់ Darfur

2025/09/24 10:03:49 pm        269

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (២២ កញ្ញា) បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងស្ថានភាពមនុស្សធម៌ និងកំណើនហិង្សានៅទីក្រុង El Fasher រដ្ឋធានីនៃតំបន់ North Darfur ប្រទេសស៊ូដង់ ខណៈដែលអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងប្រឹងប្រែងទប់ទល់ការរីករាលដាលនៃជំងឺអាសន្នរោគនៅទូទាំងតំបន់ភាគខាងលិច Darfur ។

ទោះមានអសន្តិសុខក្ដី ក៏យុទ្ធនាការចាក់វ៉ាក់សាំងជំងឺអាសន្នរោគដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងដៃគូ បានចាប់ផ្តើមទូទាំងភាគខាងលិចទីក្រុង Darfur ហើយយុទ្ធនាការនេះមានបំណងចាក់វ៉ាក់សាំងដល់មនុស្ស ១,៩លាននាក់។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និយាយថា មានករណីសង្ស័យអាសន្នរោគជាង ៥.២០០នាក់ នៅរដ្ឋ South Darfur ហើយមនុស្សជាង ២៥០នាក់ ត្រូវរាយការណ៍ថាបានស្លាប់ ចាប់តាំងពីខែឧសភាមក។

លើសពីនេះ ការិយាល័យ OCHA បាននិយាយថា "ការវាយប្រហារដ៏បង្ហូរឈាម និងការជម្លៀសថ្មី បានធ្វើឱ្យការឈឺចាប់របស់ជនស៊ីវិលបន្តឥតស្រាកស្រាន្ត។ ហិង្សានៅតែជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងឆ្លើយតបមនុស្សធម៌"។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM និយាយថា មនុស្សប្រហែល ៧.៥០០នាក់ បានរត់ភៀសខ្លួនចន្លោះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍មុន ចេញពីជំរំ Abu Shouk នៅជាយក្រុង El Fasher និងផ្នែកខ្លះនៃទីក្រុងនេះ ស្របពេលអសន្តិសុខកើនឡើង។ លោក Tom Fletcher ប្រធានជំនួយសង្គ្រោះបន្ទាន់ របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីចុងសប្តាហ៍មុនថា ក្រុង El Fasher ជិតដល់មាត់ជ្រោះហើយ ដោយជនស៊ីវិលកំពុងរស់នៅក្នុងស្ថានភាពទុរ្ភិក្ស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm