អ៊ីរ៉ង់ចាប់ផ្តើមសាងសង់ឡើងវិញនូវទីតាំងមីស៊ីល ដែលអ៊ីស្រាអែលបានវាយប្រហារ

2025/09/25 01:28:36 am        75

រូបភាពពីផ្កាយរណបវិភាគដោយសារព័ត៌មាន APបង្ហាញថា អ៊ីរ៉ង់បានចាប់ផ្តើមសាងសង់ឡើងវិញនូវទីតាំងផលិតមីស៊ីលដែលត្រូវបានកំណត់គោលដៅដោយអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃរបស់ខ្លួន ក្នុងខែមិថុនា ប៉ុន្តែសមាសធាតុសំខាន់មួយ ទំនងជានៅតែបាត់ គឺម៉ាស៊ីនលាយវត្ថុធាតុធំៗ ដែលត្រូវការសម្រាប់ផលិតឥន្ធនៈរឹងសម្រាប់សព្វាវុធ។

ការកសាងកម្មវិធីមីស៊ីលឡើងវិញនេះ គឺមានសារៈសំខាន់សម្រាប់សាធារណរដ្ឋឥស្លាម ដែលជឿថាសង្រ្គាមមួយជុំទៀតជាមួយអ៊ីស្រាអែល អាចនឹងកើតឡើង។ មីស៊ីលទាំងនេះ គឺជាការការពារផ្នែកយោធាមួយរបស់អ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាម បានបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ជាអ្វីដែលទីក្រុងតេអេរ៉ង់បានទទូចជាយូរមកហើយថា នឹងមិនត្រូវបានដាក់បញ្ចូលក្នុងការចរចា ជាមួយលោកខាងលិចឡើយ។

អ្នកជំនាញផ្នែកមីស៊ីលបានប្រាប់សារព័ត៌មាន AP ថា ការទទួលបានម៉ាស៊ីនលាយវត្ថុធាតុទាំងនេះ គឺជាគោលដៅសម្រាប់ទីក្រុងតេអេរ៉ង់ ជាពិសេសនៅពេលដែលខ្លួនរៀបចំសម្រាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលអាចនឹងត្រូវបានដាក់ឡើងវិញលើប្រទេស នៅចុងខែនេះ។ ទណ្ឌកម្មនឹងត្រូវដាក់ទៅលើការអភិវឌ្ឍកម្មវិធីមីស៊ីល ក្នុងចំណោមវិធានការផ្សេងៗទៀត។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian គ្រោងនឹងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm