អ្នករៀបចំ៖ កងនាវាជំនួយឆ្ពោះទៅហ្កាហ្សា ត្រូវបានកំណត់គោលដៅដោយយានដ្រូនជាច្រើនគ្រឿង

2025/09/25 01:36:51 am        65

អ្នករៀបចំនៃកងនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា និងសកម្មជនគាំទ្រប៉ាឡេស្ទីន បាននិយាយនៅថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះថា ទូករបស់ពួកគេជាច្រើនគ្រឿងត្រូវបានកំណត់គោលដៅដោយយានដ្រូនជាច្រើនគ្រឿង។

ក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla បានឲ្យដឹងថា ការផ្ទុះជាង ១០ដង ត្រូវបានឮនៅជុំវិញកងនាវាផ្ដល់ជំនួយនេះ ខណៈដែលទូកទាំងនោះបានធ្វើដំណើរចេញពីប្រទេសក្រិក កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ដោយបានរងការខូចខាតដោយសារ «វត្ថុមិនស្គាល់ប្រភេទ» ធ្លាក់លើជាន់នាវា។ ក្រុមនេះបានឲ្យដឹងថា «យានដ្រូន និងវត្ថុមិនស្គាល់ប្រភេទ បានធ្លាក់ចុះមក ការទំនាក់ទំនងបានគាំង ហើយការផ្ទុះបានឮពីទូកជាច្រើនគ្រឿង»។

សមាជិកសភាប៉ូឡូញ លោក Franek Sterczewski ដែលជិះលើទូក ១គ្រឿង បានបង្ហោះនៅលើបណ្ដាញសង្គម X ថា មានការវាយប្រហារចំនួន ១៣លើក លើនាវាសរុបចំនួន ១០គ្រឿង ក្នុងនោះរួមទាំងនាវាដែលលោកជិះផងដែរ។ លោកបានបន្ថែមថា៖ «នាវា ៣គ្រឿងត្រូវបានខូចខាត»។

ចំណែកសកម្មជនសិទ្ធិមនុស្សអាល្លឺម៉ង់ និងជាសមាជិកកងនាវាផ្ដល់ជំនួយនេះ គឺលោកស្រី Yasemin Acar បាននិយាយនៅក្នុងវីដេអូដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម Instagram ថា នាវាចំនួន ៥គ្រឿង ត្រូវបានវាយប្រហារ។

យ៉ាងណាក្ដី ឆ្មាំល្បាតឆ្នេរក្រិកបានប្រាប់បណ្ដាញសារព័ត៌មានថា ទូកល្បាតរបស់ទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប (Frontex) បានចូលទៅក្បែរនាវា ១គ្រឿង ហើយមិនឃើញមានភស្តុតាងបង្ហាញពីការខូចខាតនោះឡើយ។ ស្ត្រីអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរបានប្រាប់ថា៖ «បន្ទប់ប្រតិបត្តិការឆ្មាំល្បាតឆ្នេរត្រូវបានជូនដំណឹង អំពីឧបទ្ទវហេតុនេះ ក្រោយម៉ោង ២:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក)។

ក្រុមផ្ដល់ជំនួយ Global Sumud Flotilla បានចេញដំណើរពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីដើមខែកញ្ញា ក្នុងគោលបំណងទម្លាយការរាំងខ្ទប់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងផ្តល់ជំនួយដល់ដែនដីនេះ។ បច្ចុប្បន្ននេះ ក្រុមនេះមាននាវាចំនួន ៥១គ្រឿងដែលភាគច្រើនស្ថិតនៅលើកោះ Crete របស់ក្រិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm