កម្ពុជា និងអង្គការសហប្រជាជាតិប្តេជ្ញារធ្វើការរួមគ្នា ដើម្បីរកភាពល្អប្រសើឡើងវិញជូនមីយ៉ាន់ម៉ា

2022/01/29 07:08:09 pm        1.0 K

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្តេជ្ញារួមគ្នា ដើម្បីសន្តិភាព និងភាពល្អប្រសើរឡើងវិញជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ។

តាមរយៈផេកហ្វេសបុកផ្ទាល់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កាលពីយប់មិញថ្ងៃទី២៨ ឯកឧត្តម ជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួល​រងនៃជំនួយមនុស្សធម៌បន្ទាន់របស់អង្គការសហប្រជាជាតិ។

ប្រមុខការទូតរូបនេះ បានបញ្ជាក់បន្ថែមទៀតថា« កិច្ចប្រជុំនេះ​គឺមានសារៈសំខាន់​ដល់ការ​កៀរគរ​កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលមករកជីវភាពធម្មតាវិញ។ ជាថ្មីម្តងទៀត ការងារចម្បងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានា​ឱ្យបានថា​ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងមានលក្ខណៈបរិយាប័ន្ន និង​គ្មានការ​រារាំង»។

យ៉ាងណាក៏ដោយក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្រមុខការទូតរូបនេះ បានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និង​ជិតស្និទ្ធ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហើយភាគីទាំងពីរបានបន្តប្តេជ្ញាធ្វើការជាមួយ​ភាគីទាំងឡាយ​ដើម្បីសម្រេចគោលបំណងរួមរបស់ខ្លួន ជាពិសេសការអនុវត្តការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព។

កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងត្រូវជាប្រធានអាស៊ាន​សម្រាប់ឆ្នាំ២០២២នេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសុខ​សន្តិភាព​ជូនប្រជាជន និងប្រទេសជាសមាជិកអាស៊ានមួយនេះ។

ឯកឧត្តមប្រាក់ សុខុន បានលើកឡើងថា ​ការដែលកម្ពុជាទៅកាន់ប្រទេសនេះ​យ៉ាង​ប្រថុយប្រថាន គឺចង់បង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹង​ទាមទារ​ការ​បង្កើន​ទំនុកចិត្តទៅវិញទៅមក។

យ៉ាងណាក៏ដោយឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាព​នៅ​ប្រទេសមីយ៉ាន់ម៉ានេះ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង​ ខណៈក្នុងនាមជាប្រធានអាស៊ាន កម្ពុជា​នឹងប្រឹងប្រែង​សម្របសម្រួលដំណើរការនេះប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុង​លក្ខណៈស្ថាបនា​ពី​គ្រួសារ​អាស៊ាន ​និងដៃគូរបស់យើង​ ព្រម​ទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm