រុស្ស៊ី និងអ៊ីរ៉ង់ ចុះអនុស្សរណៈ ស្តីពីការកសាងរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅអ៊ីរ៉ង់

2025/09/25 03:19:37 am        65


សាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom បានឲ្យដឹងថា នាថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅក្នុងប្រទេសអ៊ីរ៉ង់។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev និងមន្ត្រីនុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Mohammad Eslami ក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូ។ ក្រុមហ៊ុន Rosatom បានពិពណ៌នាថា វាជា «គម្រោងយុទ្ធសាស្ត្រ»

កាលពីដើមសប្តាហ៍នេះ លោក Eslami ដែលជាអនុប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា ផែនការនេះ គឺដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨ ខណៈដែលទីក្រុងតេអេរ៉ង់ស្វែងរកការឈានដល់កម្រិត ២០ជីហ្គាវ៉ាត់ (GW) នៃសមត្ថភាពថាមពលនុយក្លេអ៊ែរ នៅឆ្នាំ២០៤០។

អ៊ីរ៉ង់ដែលខ្វះខាតអគ្គិសនី ក្នុងកំឡុងខែដែលមានតម្រូវការខ្ពស់នោះ មានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់ ដែលដំណើរការនៅក្នុងទីក្រុង Bushehr ភាគខាងត្បូង។ រោងចក្រនោះត្រូវបានសាងសង់ដោយរុស្ស៊ី ហើយមានសមត្ថភាពផលិតបានប្រហែល ១ជីហ្គាវ៉ាត់។

រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយបានថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីដើមឆ្នាំនេះ ដែលត្រូវបានធ្វើឡើង ក្នុងគោលបំណងរារាំងទីក្រុងតេអេរ៉ង់មិនឲ្យផលិតបានគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់លើកឡើងដដែលៗថា ខ្លួនមិនមានចេតនាផលិតអាវុធបែបនេះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm