ប្រភព៖ មនុស្សយ៉ាងតិច ៤នាក់ ស្លាប់នៅតំបន់ Ladakh របស់ឥណ្ឌា អំឡុងការតវ៉ាទាមទារភាពជារដ្ឋ

2025/09/25 03:33:05 am        77


ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត បានរងរបួស នៅតំបន់ហិមាល័យ Ladakh របស់ប្រទេសឥណ្ឌា នាថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ ខណៈដែលក្រុមអ្នកតវ៉ាទាមទារភាពជារដ្ឋ សម្រាប់ដែនដីសហព័ន្ធ និងកូតាការងារ សម្រាប់អ្នកស្រុកមូលដ្ឋាន បានប៉ះទង្គិចជាមួយនគរបាល។

តំបន់ដែលមានទាំងពុទ្ធបរិស័ទ និងសាសនិកមូស្លីម បានបាត់បង់ស្វ័យភាពរបស់ខ្លួន នៅឆ្នាំ២០១៩ នៅពេលដែលវាត្រូវបានកាត់ចេញពីរដ្ឋ Jammu និង Kashmir ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ហើយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ទីក្រុង New Delhi។

ក្រុមបាតុករដែលដឹកនាំដោយសកម្មជន លោក Sonam Wangchuk ក៏ចង់ឲ្យតំបន់ Ladakh នេះ ទទួលបានឋានៈពិសេស ដែលនឹងអនុញ្ញាតឲ្យមានការបង្កើតស្ថាប័នជាប់ឆ្នោត ក្នុងតំបន់ ដើម្បីការពារតំបន់កុលសម្ព័ន្ធរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន ANI ដែលសារព័ត៌មាន Reuters មានភាគហ៊ុនភាគតូច បានរាយការណ៍ថា ការិយាល័យគណបក្ស Bharatiya Janata របស់លោក Modi នៅក្នុងទីក្រុងសំខាន់ Leh ស្ថិតក្នុងចំណោមអគារដែលត្រូវបានបំផ្លិចបំផ្លាញ និងដុតបំផ្លាញ។

រូបភាពពីប្រព័ន្ធផ្សេព្វផ្សាយ ANI បានបង្ហាញឲ្យឃើញផ្សែងខ្មៅហុយទ្រលោមចេញពីជញ្ជាំងនៃការិយាល័យ និងកន្លែងផ្សេងទៀតដែលមនុស្សរាប់រយនាក់បានស្រែកពាក្យស្លោកផ្សេងៗ។

ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌា បានផ្សាយពីរូបភាពរថយន្តនគរបាលត្រូវបានបោះបង់ចោល ដែលមានអណ្តាតភ្លើងឆាបឆេះចេញពីខាងមុខ។ ហើយសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត បានឲ្យដឹងថា ក្រុមបាតុករវ័យក្មេងមួយចំនួន បានគប់ដុំថ្មទៅលើនគរបាល ហើយឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ដើម្បីបំបែកពួកគេ។ ប្រភពនគរបាលមួយ បានបង្ហើបឲ្យដឹងថា មនុស្សជាង ៥០នាក់ ក្នុងនោះមានទាំងនគរបាល ២០នាក់ បានរងរបួស។

ការិយាល័យរបស់អភិបាលរងតំបន់ Ladakh និងនគរបាល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។ អ្នកគ្រប់គ្រងមូលដ្ឋាន លោក Romil Singh Donk បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈមួយថា បាតុកម្ម ការជួបជុំជាសាធារណៈ និងការនិយាយអុចអាល កំពុងត្រូវបានហាមឃាត់ ដើម្បីរក្សាសន្តិភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm