ក្រុមអាទិភាព និងពលរដ្ឋនៅតាមបណ្តាខេត្ត បន្តមកចាក់វ៉ាក់សាំងដូសទី៤ នៅភ្នំពេញ

2022/01/29 07:20:02 pm        1.0 K

ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រុមអាទិភាព និងពលរដ្ឋនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៩ ខែមករានេះ ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer។ការចាក់វ៉ាក់សាំងដូសទី៤ គឺដើម្បីបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

ក្រុម​អាទិភាព និងពលរដ្ឋរស់នៅតាមបណ្តាខេត្ត នៅថ្ងៃទី២៩ខែមករានេះ បានប្រាប់BTVឱ្យដឹងថា ការសម្រេចចិត្តធ្វើដំណើរពីខេត្តមកចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer នៅភ្នំពេញ គឺ​ដើម្បី​ចង់​ការពារខ្លួន ​កុំឱ្យឆ្លងជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង កំពុងមានវត្តមាននៅ​ក្នុង​ប្រទេស​កម្ពុជា។បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច គឺជួយបង្កើនទំនុកចិត្ត ក្នុងការរស់នៅតាមគន្លងថ្មី ជាមួយមេរោគកូវីដ។

លើសពីនេះ ពួកគាត់បានអគុណចំពោះសម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជា​តែងតែ​យកចិត្តទុក​ចំពោះប្រជាពលរដ្ឋ ​ជាពិសេសក្រុម​អាទិភាព​ជួរមុខដែលប្រឈម និងការឆ្លងជំងឺកូវីដ-១៩ ជាងប្រជាពលរដ្ឋទូទៅ។

បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជូនក្រុមអាទិភាព និងពលរដ្ឋ គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាព​ត្រជាក់​ដក​៨០អង្សាសេ​។ សម្រាប់បណ្តារាជធានី-ខេត្តផ្សេងទៀត ​នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់​ពីកម្ពុជា​ទទួលបានប្រព័ន្ធត្រជាក់ ​ពីអង្គការUnicef ជាផ្គត់ផ្គង់។

កន្លងទៅសម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ត្រូវប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង ២.៣លានដូស ត្រូវចាក់​ក្រុម​អាទិភាពមុនគេ ​ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។

ក្រុមអាទិភាពដែលត្រូវចាក់វ៉ាក់សាំងដូសទី៤នោះ មានដូចជា៖ នគរបាល, អាវុធហត្ថ, កងទ័ព, គ្រូពេទ្យ, មន្ដ្រីរាជការ, សិល្បករ សិល្បការិនី ជាអ្នកសារព័ត៌មាន និងមនុស្សវ័យចាស់ជាដើម៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm