ប្រមុខជំនួយ UN ព្រមានថា កុមារនៅតំបន់សង្រ្គាមហ្កាហ្សា កំពុងតែជាប់ខ្លួនក្នុង "ទីបញ្ចុះសព"

2025/09/25 05:04:54 pm        113

ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានចេញការព្រមានខ្លាំងៗជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមជារៀងរាល់មួយម៉ោងម្ដង ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ដោយធ្វើឱ្យក្មេងៗជនជាតិប៉ាឡេស្ទីនជាប់ខ្លួននៅក្នុងទីបញ្ចុះសព។

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាប្រធានសម្របសម្រួលជំនួយ លោក Tom Fletcher បាននិយាយថា កុមាររងការទម្លាក់គ្រាប់បែក ពិការភាព ភាពអត់ឃ្លាន ដុតសម្លាប់ទាំងរស់ កប់ក្នុងគំនរបាក់បែក ហើយត្រូវបង្ខំឱ្យឃ្លាតចេញពីឪពុកម្តាយពួកគេ។

លោកបាននិយាយថា៖ “នៅហ្កាហ្សា កុមារដែលមានសំណាង បានដេកក្នុងតង់ ខណៈអ្នកគ្មានសំណាងបានមើលឃើញទីជម្រករបស់ពួកគេត្រូវទម្លាក់គ្រាប់បែក ហើយសាលារៀនប្រែជាទីគួរឱ្យរន្ធត់ ដោយដកហូតសិទ្ធិទទួលបានការអប់រំរបស់កុមារជាង ៧សែននាក់"។ លោក Fletcher សង្កត់ធ្ងន់ថា ការឈឺចាប់របស់កុមារ មិននៅតែក្នុងតំបន់ហ្កាហ្សាទេ ប៉ុន្តែក៏មាននៅតំបន់កាន់កាប់ West Bank ផងដែរ ជាទីដែលកុមាររងអំពើហិង្សាយ៉ាងអាក្រក់។

ប្រធានកិច្ចការមនុស្សធម៌រូបនេះព្រមានថា ពិភពលោកដែលគ្មានច្បាប់ បានដកហូតសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមចេញពីកុមារអស់ហើយ។ ជាមួយគ្នានេះ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានបន្តទូទាំងតំបន់ហ្កាហ្សាស្ទ្រីប រួមទាំងក្នុងសង្កាត់មួយចំនួននៃទីក្រុងហ្កាហ្សាផងដែរ ជាទីដែលមានមនុស្សស្លាប់ និងរបួសរៀងរាល់ថ្ងៃ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវខ្ទេចខ្ទីក្រោមការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm