សមាគមក្នុងស្រុកកំពុងបង្កើនចំណេះដឹងដល់សហគ្រិន ក្នុងការទទួលបាន​ហិរញ្ញប្ប​ទាន​ពង្រីក​អាជីវកម្ម

2025/09/25 06:08:47 pm        187

តំណាងសមាគមធំៗចំនួនពីរ កំពុងគិតគូរ និងដោះស្រាយដល់សហគ្រិនក្នុងស្រុក តាម​រយៈ​ការ​ជំរុញ​បង្កើត​ចំណេះដឹង និងការទំនាក់ទំនងទៅនិងដៃគូផ្សេងៗ ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់​បង្កើត ឬពង្រីកអាជីវកម្មបន្ថែម ខណៈប្រជាពលរដ្ឋកំពុងគាំទ្រ ផលិតផលខ្មែរ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម នេះថា ជុំវិញ​​ផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ជាក់​ស្តែង​សិប្បកម្ម​ជាស្រ្តី កំពុងមានភាពមមាញឹកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន លើកិច្ច​ដំណើរ​ការ​ផលិត​ និងវេចខ្ចប់ ដោយមានសម្ទុះកើនឡើងគួកត់សម្គាល់ ផលិតរុញចូលទីផ្សារ ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការប្រើប្រាស់ក្នុងស្រុក។

លោកជំទាវបន្តថា ស្របពេលប្រជាពលរដ្ឋកំពុងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក សហគ្រិន​ជា​ស្រ្តីមួយ​ចំនួន​នៅជួប បញ្ហាឥណទាននៅឡើយ សម្រាប់ពង្រីកអាជីវកម្មពួកគាត់បន្ថែម។ ចំពោះ​បញ្ហានេះ សមាគមបាននិងកំពុងយកចិត្តទុកដាក់ តាមរយៈ ការផ្តល់នូវចំណេះដឹង ការ​បង្កើត​នូវ​ទំនាក់ទំនងផ្សារភ្ជាប់រវាងសមាជិករបស់សមាគម ទៅនិងដៃគូ​អភិវឌ្ឍ​ផ្តល់​នូវ​ហិរញ្ញ​ប្ប​ទាន​ផ្សេង​ៗ ដើម្បីធ្វើយ៉ាងណាក្នុងការទទួលបានហិរញ្ញប្បទាន និងការយក​ទៅ​ប្រើ​ប្រាស់​ឱ្យ​មាន​សុខ​ភាព​ល្អ ក្នុងកិច្ចដំណើរការអាជីវកម្មរបស់ ពួកគាត់។

ឧកញ៉ា ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លើកឡើងផងដែរថា កន្លងមកសហគ្រាសធុនតូច និងមធ្យម បាន​ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា ​វិបត្តិនៃជំងឺកូវីដ-១៩, ការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន អ៊ីស្រាអ៊ែល-ហាម៉ាស់ និង​ការ​កាត់​អត្រាការប្រាក់ដុល្លារនាពេលកន្លងមក ដោយនាំឱ្យមានការប៉ះពាល់ជាសកល ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យសហគ្រាសក្នុងស្រុកត្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលបន្ថែម។

សូមបញ្ចាក់ថា ជុំវិញបញ្ហាឥណទាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋ​មន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង​ពិធី​តាំង​ពិព័រណ៍​ផលិត​ផល​ខ្មែរ​ឆ្នាំ​២០២៥ ថ្មីៗនេះថា រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់ការទទួល ហិរញ្ញប្បទាន និង​ឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារ​អភិវឌ្ឍន៍​ជន​បទ ​និងកសិកម្ម, និងសាជីវកម្មធានាឥណទានកម្ពុជា ហើយត​ទៅ​មុខ​រាជ​រដ្ឋាភិបាល​នឹង​បន្ត​ពិនិត្យ​លទ្ធភាព វិភាជកញ្ចប់ថវិកាជូន ធនាគារទាំងពីរនេះ បន្ថែមទៀត ដើម្បីបង្កលក្ខណៈងា​យ​ស្រួល​ដល់​សហគ្រាសក្នុងស្រុក ដើម្បីទទួលបានកម្ចីក្នុងទំហំសមស្រប និងសម្រាប់រយៈពេល វែង៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm