ក្រុមការងារចុះជួយឃុំព្រះផុស ជួបសំណេះសំណាលប្រជាពលរដ្ឋ និង​ឧបត្ថម្ភ​ថវិកា មួយចំនួន​ដល់​មន្ត្រី​ប្រចាំការស្នាក់ការបក្ស

2022/01/29 09:50:03 pm        266

បាត់ដំបង៖ លោក ពិត ភារក្ស អនុប្រធានក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំព្រះផុស រួមទាំងក្រុមការងារគណបក្ស បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ២៤១នាក់ នៅឃុំព្រះផុស ។

ក្នុងឱកាសនោះលោក ពិត ភារក្ស បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួន​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាស​រាល់​ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំង​បង្ការ​កូវីដ-១៩ គ្រប់ដូសក្តី ។

សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និង​ជំងឺប្រចាំកាយព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ ​ពិសេសផ្តាសាយ នៅក្នុងអំឡុង​ពេលចុះត្រជាក់នេះ ។ត្រូវយកចិត្តទុកដាក់ថែទាំកូនចៅ ពិសេសកុមារតូចៗ ឱ្យបានល្អ និង​មាន​សុវត្ថិភាពពីការឆ្លង ​នៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗទៀត ។ជាពិសេសសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ី​សង​គ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមក​ដល់ផ្ទះវិញ ។

លោក បានស្នើដល់អាជ្ញាធរពាក់ព័ន្ធសូមបន្តតាមដានរាល់ស្ថានភាពជីវភាព របស់បងប្អូន​ប្រជាពលរដ្ឋ ដោយកំណត់​មុខសញ្ញាជនរងគ្រោះ ​និងជនងាយរងគ្រោះក្នុង​បរិការណ៍ ​នៃវិបត្តិកូវីដ-១៩ អោយបាន​ដើម្បីងាយស្រួលក្នុងការត្រៀម​លក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា​ដោយ​មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ជាពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។

សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោល​នយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm