សមាគមអ្នកផលិតចំណីអាហារកម្ពុជាប្តេជ្ញាផលិតប្រកបដោយគុណភាពឆ្លើយតបឱ្យម្រូវការក្នុងស្រុក

2025/09/25 06:45:18 pm        686

ខណៈតម្រូវការប្រើប្រាស់មានការកើនឡើងជាងមុន ប្រធានសមាគមអ្នកផលិតចំណីអាហារ​កម្ពុជា​ បានប្តេជ្ញាខិតខំផលិតផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព ដើម្បីឆ្លើយតបឱ្យគ្រប់ និង​លើសតម្រូវការសំរាប់នាំចេញផងដែរ។

ឯកឧត្ដម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហាកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកញ្ញាថា គិតក្នុងរយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​មក​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា ផលិតផលខ្មែរជាច្រើនមុខទំនិញ គឺទទួលបានការគាំទ្រ​ជាខ្លាំ​ង​ពី​សំណាក់​ប្រជា​ពលរដ្ឋក្នុងស្រុក។

ឯកឧត្តម បានបន្តថា ផលិតករ ផលិតចំណីអាហារកម្ពុជា ពិតជាមានសេចក្តីត្រេកអរជាពន់ពេក និង​សូមថ្លែងនូវអំណរអរគុណជាអនេកកប្បការ ស្ថិតក្នុងកាលៈទេសៈ​មួយ​ដែល​បច្ចា​មិត្ត​មើល​ងាយ និងជាន់ឈ្លីដល់បូរណភាពទឹកដីរបស់កម្ពុជា ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ ធ្វើឱ្យ​អាជីវករ​ផលិតចំណីអាហារឃើញយ៉ាងច្បាស់នូវការគាំទ្រពេញទំហឹងដល់ផលិតផលក្នុងស្រុក និង​ជា​ឱកាស់​ដ៏​ថ្លៃថ្លាក្នុងការបង្កើនលទ្ធភាពផលិត និងបន្ថែមការយក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ផង​ដែរ​។ ឯកឧត្តម បានបន្ថែមទៀតថា តម្រូវការកាន់តែកើនឡើង ទំហំផលិត​កាន់​តែ​ធំ​ថ្លៃ​ដើម​កាន់​តែអា​ច​កាត់ប​ន្ថយបាន ដូច្នេះជារយៈពេលខ្លីនិងមធ្យម សមាគមប្តេជ្ញាខិត​ខំ​ផលិត​ផ្គត់​ផ្គង់​ផលិត​ចំណី​អាហារ​ដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យអស់ពីកំលាំងកាយចិត្ត និងប្រកបដោយគុណភាព ហើយ​ទៅ​អនាគត សមាគមក៏នឹងពង្រីកទំហំផលិតកម្មថែមទៀត ដើម្បីឆ្លើយតបឱ្យគ្រប់ និង​លើ​ស​តម្រូវ​ការ​ សំរាប់នាំចេញថែមទៀតផង។

កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា “ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញ​ថៃ​នាំ​ចូល​មិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជា​ជន​កម្ពុជា​ដែល​ស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះ​នឹង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ សម្តេចតេជោ បានថ្លែងបន្តថា សម្រាប់សំណូមពរ ជប៉ុន​ដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូម​ជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm