ឯកអគ្គរដ្ឋទូតប្រេស៊ីល គាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធីរវាងកម្ពុជា និងថៃ និង​ជំរុញ​ការ​អនុវត្ត​បទ​ឈប់បាញ់

2025/09/25 07:08:50 pm        348

លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បាន​ប្រកាស​គាំទ្រ​ការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្ដិវិធី និងជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​អនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។

លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅ​វិមានព្រឹទ្ធសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅ​ក្នុង​ឱ្យ​កាស​ជំនួប​នេះ ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានរំលេចឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានកា​រណ៍​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់លោកជំទាវ អំពីសារបាន​ដើម​ទង​កើន​ឡើង​នៃ​ជម្លោះ​ព្រំដែនប្រទេសទាំងពីរ។

ឆ្លើយតបទៅ​នឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល បាន​បញ្ជាក់​ថា ប្រេស៊ីល គាំទ្រនូវការដោះស្រាយបញ្ហាដោយសន្ដិវិធី រវាងកម្ពុជា និងថៃ, លោក​ជំទាវ​ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកកា​រ​ដោះ​ស្រាយ​បញ្ហា​វិល​មក​រក​ប្រក្រតី​ភាពឡើងវិញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ម្ដងហើយម្ដងទៀត នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និង​ឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ឡើយ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm