ព្យុះ Ragasa កំពុងឆ្ពោះទៅភាគខាងជើងវៀតណាម បន្ទាប់ពីបានបោកបក់ភាគខាងត្បូងប្រទេសចិន

2025/09/25 07:45:07 pm        219

ព្យុះត្រូពិក Ragasa ដ៏មានឥទ្ធិពល កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) នេះ ដោយគំរាមកំហែងធ្វើឱ្យទីក្រុងហាណូយ ទទួលរងភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីចុះខ្សោយកម្លាំងក្នុងពេលពេញមួយយប់ ក្រោយវាយប្រហារទូទាំងភាគខាងត្បូងប្រទេសចិន។

យោងតាមការព្យាករពីក្រុមសង្កេតការណ៍អាកាសធាតុហុងកុង បានឱ្យដឹងថា ព្យុះនេះបានចេញពីទីក្រុង Beihai របស់ចិន ក្នុងកម្លាំងខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង គិតត្រឹមម៉ោងក្នុងស្រុក ៩ព្រឹក។ ព្យុះបានចូលក្នុងឈូងសមុទ្រតុងកឹង នៅព្រលឹមថ្ងៃព្រហស្បតិ៍ ហើយបច្ចុប្បន្នកំពុងរំកិលពីជាយឆ្នេរសមុទ្រចិន ទៅភាគខាងជើងវៀតណាម។

ទីភ្នាក់ងារអាកាសធាតុវៀតណាម ព្រមានថា ផ្នែកខ្លះនៃភាគខាងជើងរបស់ប្រទេស អាចទទួលបានទឹកភ្លៀងលើសពី ៤៥០មីលីម៉ែត្រ រហូតដល់ល្ងាចថ្ងៃសុក្រ ក៏ដូចជាទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីផងដែរ។ ដោយសារឥទ្ធិពលរបស់ Ragasa ខ្យល់បក់ខ្លាំងកម្រិត៧ និងខ្យល់កន្រ្តាក់កម្រិត៨ ត្រូវបានកត់ត្រានៅតំបន់ពិសេស Bach Long Vi នៃទីក្រុង Hai Phong របស់វៀតណាម។

គិតត្រឹមម៉ោងក្នុងស្រុក ១រសៀលថ្ងៃទី២៥ ខែកញ្ញា ឧតុនិយមវៀតណាមព្យាករថា ព្យុះនឹងបោកបក់ដល់ដីគោកនៅភាគឦសានខេត្ត Quang Ninh។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានបញ្ជាឱ្យក្រសួងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ការពារហេដ្ឋារចនាសម្ព័ន្ធដូចជាទំនប់ និងមន្ទីរពេទ្យ ធានាសុវត្ថិភាពកប៉ាល់នេសាទ និងទ្រព្យសម្បត្តិតាមឆ្នេរសមុទ្រ ព្រមទាំងត្រៀមលក្ខណៈជម្លៀសខ្លួន និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm