មេដឹកនាំស៊ីរី ទីបំផុតអាចឡើងថ្លែងនៅ UN ជាលើកដំបូងក្នុងពេលជិត ៦ទសវត្សរ៍

2025/09/25 09:14:14 pm        112

ក្នុងការបើកទំព័រប្រវត្តិសាស្រ្តអស់ជាច្រើនទសវត្សរ៍ ប្រទេសស៊ីរី អាចមានប្រធានាធិបតីមួយរូបឡើងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA កាលពីថ្ងៃពុធ (២៤ កញ្ញា) ដោយជាលើកទីមួយហើយដែលមេដឹកនាំស៊ីរី អាចធ្វើដូច្នេះបានក្នុងពេលជិត ៦០ឆ្នាំមកនេះ។

អំឡុងសុន្ទរកថាររបស់លោក Ahmad al-Sharaa ប្រជាជនស៊ីរីរាប់រយនាក់ប្រមូលផ្ដុំគ្នាគ្រវីទង់ជាតិរបស់ប្រទេសនៅមុខអេក្រង់ធំៗក្នុងទីក្រុង និងទីប្រជុំជនស៊ីរី ដើម្បីធ្វើជាសាក្សីក្នុងការថ្លែងសុន្ទរកថាជាប្រវត្តិសាស្រ្ត។ លោក Al-Sharaa បានប្រាប់សហគមន៍អន្តរជាតិថា៖ បន្ទាប់ពី ៦ទសវត្សរ៍នៃរបបដ៏ឃោរឃៅដែលសម្លាប់មនុស្ស ១លាននាក់ និងទារុណកម្មមនុស្សរាប់សែននាក់ ពេលនេះ “ស៊ីរី កំពុងដណ្តើមតំណែងត្រឹមត្រូវរបស់ខ្លួនឡើងវិញក្នុងចំណោមប្រជាជាតិនានានៃពិភពលោក”។

លោក Al-Sharaa បានក្លាយជាប្រមុខរដ្ឋស៊ីរីដំបូងគេដែលថ្លែងនៅអង្គការសហប្រជាជាតិ ចាប់តាំងពីសុន្ទរកថារបស់លោក Noureddine Attasi ក្នុងឆ្នាំ១៩៦៧មក ភ្លាមៗបន្ទាប់ពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល នៅក្នុងអំឡុងពេលដែលទីក្រុងដាម៉ាស បានបាត់បង់ការគ្រប់គ្រងលើតំបន់ខ្ពង់រាប Golan ទៅក្នុងដៃអ៊ីស្រាអែល។

ចាប់តាំងពីក្រុមគ្រួសារ Assad ឡើងកាន់អំណាចក្នុងស៊ីរី នៅឆ្នាំ១៩៧០ ក្នុងរដ្ឋប្រហារដ៏បង្ហូរឈាមមួយដែលផ្តួលរំលំលោក Attasi ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពតានតឹង ដោយសារទីក្រុងដាម៉ាសធ្លាប់ជាសម្ព័ន្ធមិត្តរបស់អតីតសហភាពសូវៀត។ ក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើជាអ្នកតំណាងប្រទេស នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm