មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា

2025/09/25 10:23:07 pm        364

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់វៀតណាម ដោយលោករំពឹងនឹងក្លាយជាការប្រកួតដ៏ល្អមើល ដ្បិតក្រុមទាំងពីរ សុទ្ធតែមានកីឡាករល្អៗដូចគ្នា។

លោកបន្ដថា រវាងការលេងពានអន្ដរជាតិ និងពានក្នុងស្រុក គឺមានភាពខុសគ្នាសម្រាប់ក្រុម Nam Dinh ដែលមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ហើយកីឡាករវៀតណាមទៀតសោត ក៏មានកម្រិតល្អ មើលទៅខ្លាំង និងមានចលនាលឿន ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយ ពួកគេពិតជាធ្វើបានល្អ ដោយកាយសម្បទាកីឡាករដ៏ល្អរបស់ពួកគេ ហើយអ្វីដែលត្រូវប្រុងប្រយ័ត្នក្នុងការប្រកួត គឺបាល់ Set-Piece ។

យ៉ាងណាមិញផ្អែកលើបទពិសោធន៍លេងពានរង្វាន់អន្ដរជាតិកន្លងមក ទោះបីកូនក្រុមខ្លះ មានកាយសម្បទាមិនសូវល្អ តែលោកជឿជាក់លើការខំប្រឹង និងការព្យាយាមគ្រប់យ៉ាង សម្រាប់ការប្រកួតដ៏សំខាន់ទល់នឹងក្រុម Nam Dinh  នៅរាត្រីថ្ងៃព្រហស្បត្ដិ៍នេះ ។ បន្ថែមលើនេះ លោកក៏បានកោតសរសើរកូនក្រុមរបស់ខ្លួន ដែលបានខំប្រឹង និងធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយ ពិសេសកីឡាករចំនួន Kwame និង Patrick តែម្ដង។

ទន្ទឹមជាមួយគ្នាកីឡាករ មិន រតនៈ បានលើកឡើងថា ក្រុមបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតជាមួយក្រុម Nam Dinh ។ រតនៈ ទទួលស្គាល់ក្រុមរបស់វៀតណាមនីមួយៗ សុទ្ធតែមានគុណភាពល្អ តែគោលដៅរបស់ព្រះខ័នរាជស្វាយរៀង គឺយកឈ្នះពួកគេ ដើម្បីទទួលបាន ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ។ ដូច្នេះរូបគេជឿជាក់លើក្រុមទាំងមូល នឹងអាចធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ តាមការរៀបចំរបស់គ្រូបង្វឹក ដោយមិនផ្ដោតអ្វីផ្សេងនោះទេ។

ដោយឡែកទៅចាប់អារម្មណ៍សម្ដីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ Nam Dinh លោក Vu Hong Viet វិញ បានគូសបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធ។ ដូច្នេះច្បាស់ណាស់វាមិនមែនជាការប្រកួតងាយស្រួលឡើយ។ យ៉ាងណាមិញក្រុមបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រេចគោលដៅដណ្ដើមយក ៣ពិន្ទុពីការប្រកួតបើកឆាកជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់លើទឹកដីរបស់ខ្លួននេះ។

គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលB នៃយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតទី១ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-០ កាលពីចុងខែសីហាកន្លងទៅ។ បន្ទាប់ពីជួបក្រុម Nam Dinh របស់វៀតណាម នាថ្ងៃទី២៥ ខែកញ្ញា ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm