កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន

2025/09/25 03:29:43 pm        92

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាពិសេសពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី របស់ម្ចាស់ផ្ទះជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនាយបេសកកម្មសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុង Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្ដម ញ៉ាន សុខវិសាល ប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាយបេសកកម្មនេះ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៥ប្រទេសផ្សេងទៀត ដែលទទួលបានការអញ្ជើញជាពិសេសពីម្ចាស់ផ្ទះជប៉ុន ក្នុងការឡើងលើវេទិកាចំពោះមុខប្រតិភូនាយបេសកកម្មបណ្ដាប្រទេសជាច្រើនទៀត ដោយសារកម្ពុជា គឺជាប្រទេសមួយ ដែលត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតទ្វីប នាពេលខាងមុខ គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ខាងមុខ។

ចំពោះដំណើរការកិច្ចប្រជុំ បានប្រព្រឹត្តទៅដូចសព្វដង នៃការប្រកួតកីឡាអាស៊ីលើកមុនៗ គឺជាការជួបជុំនាយបេសកកម្មមកពី ៤៥ប្រទេសក្នុងទ្វីបអាស៊ី ដែលជាសមាជិក ដើម្បីស្ដាប់នូវរបាយការណ៍វឌ្ឍនភាពការងារត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសអាស៊ី លើកទី២០ ឆ្នាំ២០២៦ របស់ម្ចាស់ផ្ទះជប៉ុន ក៏ដូចជាការត្រួតពិនិត្យទីលានប្រកួតតាមប្រភេទកីឡានីមួយៗ កន្លែងស្នាក់នៅ-ហូបចុករបស់អត្តពលិក និងទីតាំងត្រៀមប្រារព្ធពិធីបើក-បិទការប្រកួតជាដើម។

ដូច្នេះតាមរយៈកិច្ចប្រជុំដ៏សំខាន់នេះ ក្រៅពីទទួលបាននូវព័ត៌មានសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួត ក៏ជាកិត្តិយសមួយសម្រាប់កម្ពុជា ក្នុងការអញ្ជើញឡើងលើឆាក ដើម្បីបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញផងដែរ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2025/09/25 03:29:43 pm        1
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
2025/09/25 03:23:07 pm        1
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
2025/09/25 03:16:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃផ្លោង ប្រភេទ ១០៥មម ២១គ្រាប់ ដោយ ៤គ្រាប់មានផ្ទុកផ្សែងពុល WP នៅ ឃុំថ្មដា ពោធិ៍សាត់

2025/09/27 10:10:50 pm
​​ក្រសួងការពារជាតិកម្ពុជាបបួលថៃធ្វើកោសល្យវិច័យគ្រាប់ចំពោះហេតុការណ៍ផ្ទុះអាវុធនៅថ្ងៃនេះ
2025/09/27 07:59:28 pm
​មាសសុទ្ធមិនខ្លាចភ្លើង សម្តេចតេជោ ស្នើឲ្យក្រុមអ្នកសង្កេតការណ៍IOTធ្វើកោលសល្យវិច្ច័យគ្រាប់ក្រោយថៃចោទប្រកាន់ថាកម្ពុជាជាអ្នកបាញ់មុន
2025/09/27 07:41:59 pm
​សម្តេចតេជោ ហ៊ុន សែន៖ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត
2025/09/27 07:28:24 pm
​ក្រសួងការពារជាតិកម្ពុជា៖ថៃបានបាញ់មកលើទាហានកម្ពុជាពីរដងបណ្តាលឲ្យខូចខាតសំណង់មួយចំនួន
2025/09/27 07:10:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/27 04:43:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/25 10:29:19 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/23 10:45:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am