យោធាអ៊ីស្រាអែល បាននិយាយថា យានដ្រូនមួយគ្រឿង ដែលបានបាញ់ចេញពីប្រទេសយេម៉ែន បានត្រូវចំរមណីយដ្ឋានទេសចរណ៍ភាគខាងត្បូងនៃទីក្រុង Eilat កាលពីថ្ងៃពុធ ដោយក្រុមអ្នកជួយសង្គ្រោះ បានរាយការណ៍ថា មនុស្ស ២២នាក់ បានរងរបួស។
ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលបានកើតឡើង នៅថ្ងៃទីពីរនៃពិធីបុណ្យ Rosh Hashanah ដែលជាថ្ងៃចូលឆ្នាំរបស់ជនជាតិជ្វីហ្វ។
សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល បានបញ្ជាក់ថា យានដ្រូននោះ បានធ្លាក់ក្នុងតំបន់ Eilat នៅលើឆ្នេរសមុទ្រក្រហម បន្ទាប់ពីការការពារដែនអាកាសបរាជ័យ ក្នុងការស្ទាក់ចាប់វា ដែលជាឧបទ្ទវហេតុ លើកទី២ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា ក្រុមរបស់ខ្លួន បានព្យាបាលអ្នករបួសចំនួន ២២នាក់ ដែលក្នុងនោះមានបុរស ២នាក់ ដែលមានអាយុ ២៦ និង ៦០ ឆ្នាំ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាមួយនឹងស្នាមរបួសរបស់ពួកគេ៕