ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើងអាចមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់រហូតដល់ទៅ ២តោន

2025/09/25 11:02:04 pm        72

រដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បាននិយាយថា កូរ៉េខាងជើងត្រូវបានគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់រហូតដល់ ២តោន។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងត្រូវបានគេដឹងជាយូរមកហើយថា មានបរិមាណ «ដ៏ច្រើន» នៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់ ដែលប្រើសម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។

ប៉ុន្តែនៅក្នុងការបញ្ជាក់ជាសាធារណៈដ៏កម្រ រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ថា «ភ្នាក់ងារស៊ើបការណ៍ បានប៉ាន់ប្រមាណថា ការស្ដុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ទីក្រុងព្យុងយ៉ាង ពោលគឺកម្រិតសុទ្ធច្រើនជាង ៩០ភាគរយ រហូតដល់ ២.០០០គីឡូក្រាម»។

លោក Chung Dong-young បានប្រាប់អ្នកសារព័ត៌មានថា៖ «សូម្បីតែពេលនេះ ម៉ាស៊ីនបំបែកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់កូរ៉េខាងជើង កំពុងដំណើរការនៅទីតាំងចំនួន ៤ផ្សេងគ្នា»។ អមដោយការបន្ថែមថា ចំនួន ២.០០០គីឡូក្រាមនៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់ដែលអាចត្រូវបានបម្រុងទុក ដើម្បីផលិតសារធាតុផ្លាតូនីញ៉ូមតែមួយប៉ុណ្ណោះ គឺគ្រប់គ្រាន់ សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរចំនួនដ៏ច្រើនសម្បើមនោះ លោក Chung បានបញ្ជាក់ថា៖ «មានតែសារធាតុប្លាតូនីញ៉ូមពី ៥ ទៅ ៦គីឡូក្រាមប៉ុណ្ណោះ គឺគ្រប់គ្រាន់ ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ហើយ»។

លោក Chung បានសង្កត់ធ្ងន់ថា «ការបញ្ឈប់ការផលិតនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាបន្ទាន់» ប៉ុន្តែបានអះអាងថា ទណ្ឌកម្មនឹងមិនមានប្រសិទ្ធភាពទេ ហើយថា ដំណោះស្រាយតែមួយគត់ គឺស្ថិតនៅក្នុងកិច្ចប្រជុំកំពូល រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយនៅសប្តាហ៍នេះថា លោកបើកចំហ ចំពោះកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដែលអាចឲ្យលោកបន្តរក្សាឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm