សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិស៊ុនហាប់

2022/01/30 06:22:13 pm        2.9 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាប់ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដោយការផ្តល់នូវពានរង្វាន់នេះ បន្ទាប់ពីមើលឃើញ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

យោងតាមលិខិតរបស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ ដែលបានចេញ​កាល​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បានឲ្យដឹងថា ពិធីប្រគល់ពានរង្វាន់នេះ នឹង​ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ហើយការ​ផ្តល់ពាន​រង្វាន់នេះ ដោយសារតែការដឹកនាំដ៏​ខ្ជាប់ខ្ជួន ​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការ​កសាង​សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ទាំងមូល។

ក្នុងលិខិត បានលើកឡើងទៀតថា គណៈកម្មាធិការ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែង​របស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។

តាមរយៈលិខិតនេះ លោកបណ្ឌិត Thomas G. Walsh បានបញ្ជាក់ថា «មូលនិធិពានរង្វាន់សន្តិភាព​ស៊ុនហាក់​សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាព​ស៊ុនហាក់ ​ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ ​សម្តេចតេជោ ក្នុងការ​កសាង​សន្តិភាព ​និងការអភិវឌ្ឍមនុស្សជាតិ។

ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើ​មនុស្ស​ជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង​សម្រាប់​មនុស្ស​ជំនាន់ក្រោយ»។

លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងទៀតថា គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជា​មាន​កិត្តិយសយ៉ាងក្រៃលែងចំពោះដែលសម្តេចតេជោ យល់ព្រមទទួលយកពានរង្វាន់នេះ និង​ផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹងថ្លែង​សារនៃក្ដីសង្ឃឹម​សម្រាប់​អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។

គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់សង្ឃឹមថា នឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ​សម្តេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញ​ដោយសន្តិភាពសម្រាប់​មនុស្ស​ជំនាន់ក្រោយ។

បើតាមលិខិតដដែលបាននេះ បានលើកឡើងទៀតថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់​សន្តិភាពអន្តរជាតិ ​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាព​របស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូន​អតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យា​សាស្ត្រ​ជលផលមកពីប្រទេសឥណ្ឌា។

ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយ​ម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំ​នៅប្រទេសអាហ្គានីស្ថាន។

ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នក​ទទួល​ជ័យលាភី គឺលោកបណ្ឌិតAkinwumi Adesina ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើ​ឱ្យការ​អភិវឌ្ឍ​វិស័យកសិកម្មនៅទ្វីបអាហ្វ្រិកមានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជន​សិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិ​ការយល់ដឹងអំពីការវះកាត់​ផ្លូវភេទ​ស្ត្រី។

នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែក​ឆ្ពោះ​ទៅ​រកការបង្កើត​គោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក ​និងអាចារ្យបណ្ឌិត Munib A. Younanអតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការ​ធ្វើ​ឱ្យ​ចុះសម្រុងគ្នារវាងសាសនានៅ​មជ្ឈិមបូព៌ា​ និងពិភពខាងក្រៅ។ មួយទៀតក្នុងការរំលឹក​ខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន លោក បាន គីមូន ​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕អត្ថបទ៖ បាន ចក់

រូបភាព៖ ឯកសារ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm