ហុងកុង ស្រីលង្កា ឈីលី និងបង់ក្លាដែស កំពុងស្វែងរកការចូលរួមជាមួយប្លុកពាណិជ្ជកម្ម RCEP

2025/09/25 11:23:33 pm        89

ទីក្រុងហុងកុង រួមជាមួយប្រទេសស្រីលង្កា ឈីលី និងបង់ក្លាដែស កំពុងស្វែងរកការចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលគាំទ្រដោយប្រទេសចិន ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ។ នេះបើយោងតាមមន្ត្រីអាស៊ីអាគ្នេយ៍ ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ។

RCEP បច្ចុប្បន្នមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN)។

មន្ត្រី RCEP ដែលកំពុងប្រជុំនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ បាននិយាយថា មានការជំទាស់តិចតួច ក្នុងការទទួលយកប្រទេសដាក់ពាក្យថ្មី ហើយនឹងធ្វើការឆ្ពោះទៅរកការនាំយកបណ្ដាប្រទេសសេដ្ឋកិច្ចទាំង៤ ចូលទៅក្នុងប្លុកនេះ។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី (លោកស្រី Dyah Roro Esti Widya Putri) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគួឡាឡាំពួថា «យើងពិតជាគាំទ្រដល់ប្រទេសណាមួយដែលមានឆន្ទៈចូលរួមជាមួយ RCEP»។

ចំណែករដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បាននិយាយថា ការសម្រេចណាមួយ អំពីសមាជិកថ្មីរបស់ RCEP នឹងត្រូវបានពិភាក្សានៅពេលដែលមេដឹកនាំប្លុកនេះ ជួបគ្នាជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំក្នុងខែតុលា។ លោក Tengku Zafrul បាននិយាយនៅមុននេះថា RCEP នឹងស្វែងរកការធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនបានចុះហត្ថលេខាក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលខែតុលា។

អ្នកវិភាគមួយចំនួនបានពណ៌នា RCEP ថា ជាក្រុមដ៏មានសក្ដានុពលមួយប្រឆាំងនឹងពន្ធដែលដាក់ដោយសហរដ្ឋអាមេរិក ទោះបីជាការផ្តល់របស់ប្លុកនេះ ត្រូវបានចាត់ទុកថា ខ្សោយជាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតំបន់មួយចំនួនផ្សេងទៀត ដោយសារតែផលប្រយោជន៍ប្រកួតប្រជែងក្នុងចំណោមសមាជិករបស់ខ្លួនក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm