រាជរដ្ឋាភិបាលលើកទឹកចិត្តអាករលើតម្លៃបន្ថែមច្រើនប្រភេទ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់

2025/09/25 11:24:25 pm        252

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីការអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល នៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រភេទ ទំនិញ សេវា និងសកម្មភាពមួយចំនួន ដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

​យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងអំពីការអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនៃអាករតម្លៃបន្ថែម, ដោយអាករលើតម្លៃបន្ថែមគឺជាយន្តការ សម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍដល់ធុរកិច្ច ដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឱ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាសូន្យ។ ជាមួយគ្នានេះ ទំនិញ ឬសេវា និង សកម្មភាពសំខាន់ៗមួយចំនួន ដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពល- រដ្ឋ ក៏ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ។

អាករលើតម្លៃបន្ថែមដែលបានលើកទឹកចិត្តមានដូចជា៖ សេវាសិក្សាអប់រំ, សេវាប្រៃសណីយ៍សាធារណៈ, សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រ ដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ, សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ, សេវាធានារ៉ាប់រង, ការផ្គត់ផ្គង់ថាមពល អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត, ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក, សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ, សេវា ជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងសកម្មភាពមិនស្វែង រកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យដឹងទៀតថា ក្រៅពីអាករខាងលើ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ចំពោះអាករលើតម្លៃបន្ថែមលើផលិតផលមួយចំនួន ដែលធ្វើការផ្គត់ ផ្គង់ក្នុងស្រុក ត្រូវបានចាត់ទុកជាបន្ទុករដ្ឋរួមមាន៖ សាច់និងស៊ុត, សត្វចិញ្ចឹមគ្រប់ប្រភេទ, ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ, ស្ករ, អំបិល, ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ, ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋលើការនាំចូល និងផ្គត់ផ្គង់ទំនិញមួយចំនួន រួមមាន៖ ជីគ្រប់ប្រភេទ, ពូជដំណាំគ្រប់ប្រភេទ, បសុឱសថ, ចំណីសត្វ, ពូជសត្វ, គ្រឿងយន្ត, និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។ ជាមួយគ្នានេះការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មមួយចំនួនផ្សេងទៀតដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៏ត្រូវបានចាត់ទុកជាបន្ទុករដ្ឋផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        31
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm