យានដ្រូនធ្វើឲ្យអាកាសយានដ្ឋានដាណឺម៉ាកបិទជាលើកទី២ ក្នុងរយៈពេល ១សប្តាហ៍

2025/09/25 11:56:38 pm        81

នគរបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ បានឲ្យដឹងថា អាកាសយានដ្ឋាន នៅភាគខាងជើងនៃប្រទេសដាណឺម៉ាក ត្រូវបានបិទ ដោយសារតែយានដ្រូនហោះដោយគ្មានការអនុញ្ញាត នៅក្នុងដែនអាកាសរបស់ខ្លួន ដែលនេះជាការបិទអាកាសយានដ្ឋានជាលើកទី២ នៅដាណឺម៉ាក ក្នុងសប្តាហ៍នេះ ខណៈដែលអឺរ៉ុបកំពុងជួបប្រទះនឹងការកើនឡើងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការសង្ស័យអំពីការរំលោភបំពានដែនអាកាសពីសំណាក់រុស្ស៊ី។

តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters នគរបាល បាននិយាយថា យានដ្រូនលើសពី ១គ្រឿង ត្រូវបានមើលឃើញកំពុងហោះនៅជិតអាកាសយានដ្ឋាន Aalborg ដែលជាមូលដ្ឋានយោធាសកម្មផងដែរ នៅវេលាម៉ោងប្រហែល ៩:៤៥នាទីយប់ ម៉ោងក្នុងស្រុក នៅថ្ងៃពុធ ហើយនៅតែនៅក្បែរនោះរហូតដល់ម៉ោង ១ព្រឹកថ្ងៃព្រហស្បតិ៍។ តែយ៉ាងណាក្ដី នគរបាលបានបញ្ជាក់ថា យានដ្រូនលែងមានវត្តមាននៅក្នុងតំបន់នោះទៀតហើយ។ ស្នងការនគរបាលជាតិរបស់ដាណឺម៉ាក លោក Thorkild Fogde បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា នគរបាលមិនទាន់កំណត់នៅឡើយទេថា អ្នកណានៅពីក្រោយឧប្បត្តិហេតុចុងក្រោយនេះ ប៉ុន្តែកំពុងស៊ើបអង្កេតលើហេតុផលអាចទៅរួចជាច្រើន។

គួរបញ្ជាក់ថា បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បានឲ្យដឹងថា វត្តមាននៃយានដ្រូននេះកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការមើលឃើញយានដ្រូនធំៗចំនួន ២ ឬ៣គ្រឿង បានធ្វើឲ្យមានការផ្អាកការហោះហើរ និងការចុះចតអស់រយៈពេលជិត ៤ម៉ោង នៅឯអាកាសយានដ្ឋាន ក្នុងរដ្ឋធានី Copenhagen ជាអ្វីអ្វីដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ហៅថា ជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ដាណឺម៉ាក»។

វាក៏កើតឡើងផងដែរបន្ទាប់ពីមានការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំមួយ នៅឯក្រុមហ៊ុនផ្តល់សេវាពិនិត្យចុះឈ្មោះចូល និងដំណើរការឡើងយន្តហោះ កាលពីចុងសប្តាហ៍ ដែលបានរំខានដល់ប្រតិបត្តិការ នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់អឺរ៉ុបមួយចំនួន ក្នុងនោះរួមទាំង Heathrow ទីក្រុងឡុងដ្រ៍ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm