តំបន់យោធាភាគខាងជើងនៃប្រទេសហ្ស៊កដានីកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានរារាំងការប៉ុនប៉ងរបស់បុគ្គលម្នាក់ ក្នុងការឆ្លងព្រំដែនដោយខុសច្បាប់ នៅព្រំដែនភាគខាងជើងនៃព្រះរាជាណាចក្រនេះ។
ប្រភពយោធា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Petra ថា ឆ្មាំព្រំដែន បានចាប់ខ្លួនជនសង្ស័យ ហើយបញ្ជូនខ្លួនទៅអាជ្ញាធរ។
កងទ័ព បានបញ្ជាក់ជាថ្មីថា ខ្លួននឹងបន្តដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងធ្វើឲ្យខូចសន្តិសុខ នៅតាមព្រំដែនហ្ស៊កដានី៕

