សម្ដេចតេជោ៖ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ

2022/01/30 07:09:31 pm        425

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែអះអាងថា កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងបានវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញ ទៅមកជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសាកលលោក។

ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ចំនួន ៣០ម៉ឺនដូសពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ខែមករានេះ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែល​ជាតំណាង​ដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញ ​។ក្នុងឱកាសនោះដែរ សម្តេចបានសំដែងនូវសេចក្តី​សោមនស្ស ក្នុងការអញ្ជើញមកចូលរួមទទួលវ៉ាក់សាំងដែលជាជំនួយដ៏ថ្លៃថ្លានេះ ។សម្ដេចតេជោ បានមានប្រសាសន៍ ​បញ្ជាក់ជាថ្មីថា ​កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជា​អាទិភាពយុទ្ធសាស្ត្រ។

សម្តេចមានប្រសាសន៍ថា ជាការពិត ការចាក់វ៉ាក់សាំងជាវិធានការ​គន្លឹះក្នុងការ​គ្រប់គ្រងការឆ្លង​រាលដាល​និងឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ នឹងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។

សម្ដេច បានលើក​ជា​ឧទាហរណ៍​ជាក់ស្ដែងថា ជាមួយនឹងការចាក់វ៉ាក់សាំងបានប្រមាណ ៩០ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ គិតត្រឹមថ្ងៃទី ២០ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា​អាចគ្រប់គ្រងការឆ្លងរាលដាល ​កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង​អត្រា​មរណភាព​ឲ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយកម្ពុជាក៏ដូចជាសកលលោកទាំងមូលបាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីជាពិសេសប្រភេទអូមីក្រុង ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយ​មិន​មានការ​ភិតភ័យ​និង​ស្លន់ស្លោ។

សម្តេច ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជា ​មិនត្រូវភ្លេចខ្លួន ​និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ​សុខាភិបាល ជាពិសេសវិធានការ “៣-ការពារ និង ៣-កុំ”និងនាំគ្នាទៅទទួលការចាក់​វ៉ាក់សាំង ​ដូសជំរុញឱ្យបានគ្រប់គ្នា ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាន​នូវភាព​ស៊ាំសហគមន៍ ​និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងមិនត្រឡប់ថយក្រោយវិញ ។

ជាទីបញ្ចប់សម្ដេច ក៏បានលើកទឹកចិត្តឲ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុប​បន្តផ្ដល់ការគាំទ្រ​ដល់​កម្ពុជា​និងអាស៊ាននិងលើកទឹកចិត្តឲ្យធុរជនវិនិយោគិនប៉ូឡូញ​ក៏ដូចជាសហភាពអឺរ៉ុប​បង្កើន​ការធ្វើធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសលើវិស័យ កសិ-ឧស្សាហកម្ម អប់រំ​និង​ទេសចរណ៍​នៅកម្ពុជា​ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល៕ អត្ថបទ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm