អ្នកសារព័ត៌មានស៊ើបអង្កេតលោក Pearson Sharp មកពីបណ្តាញទូរទស្សន៍ One America បានជួប និងនិយាយជាមួយអ្នកស្ម័គ្រចិត្តអាមេរិក នៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពិសេសមួយ នៅក្នុងទីក្រុង Nizhny Novgorod។
លោក Sharp បានមកដល់ប្រទេសរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចសារព័ត៌មាន ដែលរៀបចំដោយក្រុមអ្នកនិពន្ធ Zakhar Prilepin ។ ក្នុងពេលជួបជាមួយបងប្អូនជនរួមជាតិ អ្នកកាសែតរូបនេះ បានសួរពីអ្វីដែលជំរុញឲ្យពួកគេចូលរួមជាមួយភាគីរុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេស។

យុទ្ធជនម្នាក់ពីរដ្ឋ Washington បាននិយាយនៅក្នុងវីដេអូដែលផ្តល់ឲ្យទីភ្នាក់ងារសារព័ត៌មានTASSថា៖ «កាលពីអតីតកាល អង្គការណាតូ បានព្យាយាមរុះរើរដ្ឋដែលខ្លួនមិនយល់ស្របជាមួយ ដូចជាលីប៊ី អ៊ីរ៉ាក់ យូហ្គោស្លាវី។ អ្នកអាចមើលប្រវត្តិសាស្រ្តពីទស្សនៈជាក់លាក់មួយ ហើយមើលថាតើពួកគេចង់បានអ្វី ភាគីរបស់ពួកគេសម្រាប់អ្វី ដែលពួកគេឈរដើម្បីអ្វី រុស្ស៊ីឈរដើម្បីអ្វី ពួកគេចង់បានអ្វី។ រុស្ស៊ីចង់ការពារប្រជាជនដែលជាជនជាតិរុស្សី។ ពួកគេនិយាយភាសារុស្សី នៅអ៊ុយក្រែន ហើយពួកគេបាននិយាយថា រដ្ឋដែលត្រូវគេគៀបសង្កត់។ ពួកគេកំពុងត្រូវបានសម្លាប់។ យុទ្ធជនរូបនេះ បានបន្ថែមថា នោះគឺជាបេសកកម្មរបស់រុស្ស៊ី គឺរំដោះប្រជាជននៅលើទឹកដីរបស់ពួកគេ ដែលជាជនជាតិរុស្ស៊ី»៕
