បំណុលបារាំងកើនដល់ ៤សែនកោដិដុល្លារ ជាការបង្កើនដាក់សម្ពាធលើនាយករដ្ឋមន្ត្រីថ្មី

2025/09/26 02:11:30 am        57


ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា)នេះ ថា បំណុលសាធារណៈរបស់ប្រទេសបារាំង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣,៤សែនកោដិអឺរ៉ូ (៤សែនកោដិដុល្លារ) ដោយនេះជាការបន្ថែមសម្ពាធលើនាយករដ្ឋមន្ត្រីថ្មី លោក Sebastien Lecornu ខណៈដែលរូបលោកប្រឈមនឹងការតវ៉ា និងភាពចលាចលផ្នែកនយោបាយ។

គួរបញ្ជាក់ថា លោក Lecornu ត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Emmanuel Macron នៅដើមខែនេះ ដើម្បីស្នងតំណែងរបស់លោក Francois Bayrou ដែលត្រូវបានសភាបណ្ដេញចេញ អំឡុងការតស៊ូ ជុំវិញគោលនយោបាយកម្រិតថវិការបស់លោក បន្ទាប់ពីបានបំពេញតួនាទីត្រឹមតែ ៩ខែ។

តួលេខពីទីភ្នាក់ងារស្ថិតិ INSEE បង្ហាញថា លោក Lecornu អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ឥឡូវនេះប្រឈមនឹងបំណុលដែលមានចំនួន ១១៥,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំង នៅក្នុងត្រីមាសទី២។ បំណុលនេះកើនឡើងពី ៣,៣សែនកោដិអឺរ៉ូ ក្នុងខែមីនា ដែលស្មើនឹង ១១៣,៩ភាគរយនៃ GDP។

លោក Lecornu មិនទាន់បង្កើតរដ្ឋាភិបាលថ្មីនៅឡើយទេ ហើយត្រូវតែផ្តល់សំណើថវិកាទៅសភា នៅពាក់កណ្តាលខែតុលា។ សហជីពបានប្រកាសធ្វើបាតុកម្មថ្មី នៅថ្ងៃទី២ ខែតុលា បន្ទាប់ពីមនុស្សរាប់សែននាក់បានតវ៉ានៅទូទាំងប្រទេសបារាំង កាលពីសប្តាហ៍មុន ជុំវិញផែនការកាត់បន្ថយថវិការបស់លោក Macron។

យ៉ាងណាក្ដី លោក Lecornu ដែលជាប្រមុខរដ្ឋាភិបាលទី២ របស់លោក Macron គិតចាប់តាំងពីឆ្នាំ២០១៧ មកនោះ បានប្តេជ្ញាថា នឹងធ្វើអ្វីៗផ្ទុយពីអតីតកាល ក្នុងគោលបំណងដោះស្រាយវិបត្តិនយោបាយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm