មេដឹកនាំប៉ាឡេស្ទីន សន្យាថា នឹងធ្វើការជាមួយលោក Trump និងអ្នកផ្សេងទៀត លើផែនការសន្តិភាពហ្កាហ្សា

2025/09/26 05:19:14 pm        137

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានសន្យានៅអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) ថានឹងខិតខំធ្វើការជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump អារ៉ាប៊ីសាអ៊ូឌីត បារាំង និងអង្គការសហប្រជាជាតិ លើផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលគាំទ្រយ៉ាងលើសលប់ដោយស្ថាប័នពិភពលោកមួយនេះ។

មហាសន្និបាតអង្គការសហប្រជាជាតិ UNGA ដែលមានសមាជិកចំនួន ១៩៣ប្រទេស បានអនុម័តយ៉ាងលើសលប់ក្នុងខែនេះ នូវសេចក្តីប្រកាស ៧ទំព័រ ដែលមានគោលបំណងជំរុញដំណោះស្រាយរដ្ឋពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន និងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស។

ដោយឡែក ប្រេសិតពិសេសរបស់អាមេរិក លោក Steve Witkoff ក៏បាននិយាយកាលពីថ្ងៃពុធថា លោក Trump បានបើកបង្ហាញផែនការសន្តិភាព ២១ចំណុចសម្រាប់តំបន់មជ្ឈិមបូព៌ា និងតំបន់ហ្កាហ្សា ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំនៃបណ្ដាប្រទេសកាន់សាសនាអ៊ិស្លាមភាគច្រើន នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ សប្តាហ៍នេះ។

ថ្លែងតាមរយៈវីដេអូទៅកាន់ជំនួបប្រចាំឆ្នាំនៅទីក្រុងញូវយ៉ករបស់មេដឹកនាំពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាមេរិកមិនផ្តល់ទិដ្ឋាការ លោក Abbas បានបញ្ជាក់យ៉ាងមុតមាំពីកិច្ចសហប្រតិបត្តិការរបស់ភាគីប៉ាឡេស្ទីន ជាមួយលោក Trump និងមេដឹកនាំដទៃទៀតលើផែនការសន្តិភាព ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ លោកក៏បានសម្ដែងការប្រឆាំងយ៉ាងដាច់ខាតលើសកម្មភាពក្រុមហាម៉ាស ហើយបានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធនេះទម្លាក់អាវុធ និងប្រគល់ការគ្រប់គ្រងតំបន់ហ្កាហ្សា ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm