ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥

2022/01/31 04:21:48 pm        711

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២នេះ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងយប់ទាំងថ្ងៃកំសាន្តសប្បាយតាមចំណង់ចំណូលចិត្ត។

សម្តេចតេជោ បានបញ្ជាក់ថា នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះមាននិន្នាការទំនិញឡើងថ្លៃ នេះគឺជាក្រឹត្យក្រមធម្មតារវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់ដែលមានការស៊ីសង្វាក់គ្នា ខណៈពលរដ្ឋមួយចំនួនមានតម្រូវការក្នុងអំឡុងចូលឆ្នាំប្រពៃណីចិននិងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យពួកប្រឆាំងទាំងឡាយ ដែលបានរិះគន់ថា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលប្រទេសជាតិក្រទៅៗ ខណៈដែលពួកគេ​ពីមុនដើរគ្មានស្បែកជើងពាក់ ​និងគ្មានកង់ជិះ ​តែឥលូវជិះសុទ្ធតែឡានទំនើប និងផ្ទះវីឡា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជាមិនអាចបំភ្លេច៧មករាដាច់ខាត ព្រោះវាជាស្នូលនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាមិនបានប្រារព្ធពិធីធំនៅឆ្នាំនេះ ដោយសារកម្ពុជាកំពុងបន្តយុទ្ធនាការកាត់បន្ថយការជួបជុំទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋចូលរួមបន្តអនុវត្តនូវវិធាន​ការការពារទប់ស្កាត់​ការឆ្លងកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ខណៈមកដល់ពេលនេះ​មានករណីឆ្លងអូមីក្រុង​ជាង​៨០០នាក់ ដោយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតបានឲ្យអនុញ្ញាត​ឲ្យ​ព្យាបាល​នៅផ្ទះ។

សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ចំនួន ៨លានដុល្លារបន្ថែមទៀត​នៅក្នុង​ឆមាសទី១នេះ ខណៈដែលចិននឹងផ្ដល់ជូនបន្ថែមចំនួន៥លានដូស​ និងកម្ពុជាបញ្ជាទិញចំនួន ៣លានដុល្លារបន្ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះកម្ពុជាមិនអាចនិយាយរឿង​ខ្វះវ៉ាក់សាំង​ទៀតនោះទេ ហើយយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ នៅតែបន្តដើម្បីធានាការបើកប្រទេសឡើងវិញ មិនងាកថយក្រោយនោះទេ។



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm