នាយករដ្ឋមន្ត្រីចិន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង ចិន-អាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការ

2025/09/26 05:39:16 pm        147

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ដោយសម្លឹងមើលទៅអនាគត ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវស្វែងរកវិធីត្រឹមត្រូវដើម្បីរួមរស់ជាមួយគ្នា។

លោកបានអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងចិន-អាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការ។    

លោក Li បានថ្លែងបែបនេះខណៈកំពុងជួបជាមួយបណ្ដាអង្គការជាមិត្តនៅសហរដ្ឋអាមេរិក រួមទាំងតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រុមប្រឹក្សាទំនាក់ទំនងបរទេស ព្រមទាំងអ្នកប្រាជ្ញ និងអ្នកដឹកនាំធុរកិច្ច នៅក្រៅកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។

លោក Li បាននិយាយថា ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតក្នុងពិភពលោក ហើយប្រទេសទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព បន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសម្រេចបាននូវវិបុលភាពរួមតាមរយៈភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ 

លោកនាយករដ្ឋមន្ត្រីចិន បានបន្ថែមថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាធាតុផ្សំដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ លោកបាននិយាយថា ប្រទេសចិនមានទំនុកចិត្ត និងសមត្ថភាពក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាសមកពីជុំវិញពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm