អ្នកជំនាញ៖ តម្លៃមាសនឹងធ្លាក់ចុះរយៈពេលខ្លី ហើយងើបឡើងវិញ បន្ទាប់ពីអាម៉េរិកកាត់អត្រាការប្រាក់ដុល្លារ

2025/09/26 05:56:19 pm        306

អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកល នៅក្នុងរយៈពេលខាងមុខ នឹង អាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងការអន្តរកាលនៃការកាត់អត្រាការប្រាក់ដុល្លារ ហើយនឹងអាចងើបឡើងវិញ ខណៈដែលវិស័យនេះ កំពុងមានការវិនិយោគទាំងរដ្ឋ និងឯកជននៅលើពិភពលោក។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសលើទីផ្សារបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស គិតមកដល់ពេលនេះបានកំពុងបន្តហក់ឡើង ខណៈដែលអ្នកវិនិយោគ នៅលើវិស័យនេះកំពុងមានការព្រួយបារម្មណ៍ នៃការប្រួលប្រែតម្លៃមាសលើទីផ្សារលកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក កាត់អត្រាការប្រាក់ដុល្លារ ដែលគម្រោងពីប្រមាណ ៤.៥ ភាគរយ មកនៅត្រឹម ៤.២៥ ភាគរយ ក្នុងនោះធនាគារកណ្តាលសហរដ្ឋ-អាមេរិក ក៏មានគោលបំណងកាត់អត្រាការប្រាក់ជាបន្តបន្ទាប់ទៀតផងដែរ។

លោក បន្តថា នៅក្នុងអន្តរកាលកណ្តាលសហរដ្ឋអាម៉េរិក មិនទាន់ប្រកាសកាត់អត្រាការប្រាក់ដុល្លារនេះ តម្លៃមាសលើទីផ្សារ សកលនឹងអាចស្រុតចុះក្នុងរយៈពេលខ្លី ក្នុងរង្វង់ប្រមាណ ៣ ៧០០ ដុល្លារអាម៉េរិក ក្នុងមួយអោន ឬក្រោមនេះបន្តិចបន្តួច ហើយ បន្ទាប់មកនឹងអាចងើបឡើងវិញ ខណៈដែលសេដ្ឋកិច្ចសកលមិនទាន់មានភាពមិនប្រាកដប្រជា ដោយសារការជះផលប៉ះពាល់នៃការ អូសបន្លាយនៃសង្គ្រាម ជាពិសេសគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យលុយ ដុល្លារអាចធ្លាក់ថ្លៃ។ លោក បន្ថែមថា ខណៈដែលប្រាក់ដុល្លារធ្លាក់ចុះ តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តហក់ឡើង ស្រប ពេលបច្ចុប្បន្នការវិនិយោគលើវិស័យនេះ បាននិងកំពុងកើតឡើងយ៉ាងផុលផុសនៅលើពិភពលោក ទំាងវិស័យរដ្ឋ និងវិស័យឯកជន (មានទាំងក្រុមហ៊ុន និងធនាគារជាដើម)។

សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារសកល បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៥២ ដុល្លារ, មួយអោន ៣ ៧៥៥ ដុល្លារ, មួយតម្លឹង ៤ ៥២៤ ដុល្លារ និងមួយគីឡូ មានតម្លៃជាង ១២ ពាន់ដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        79
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm