ពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១ បានចាប់ផ្ដើមហើយ ខណៈព្រឹត្តិការណ៍នេះមានធ្វើរយៈពេល៣ថ្ងៃ​

2025/09/26 06:32:17 pm        404

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរបាន​ចាប់​ផ្ដើម​ហើយ​ ខណៈ​​ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍​បង​ប្អូន​សាធារណជនមកចូលរួមទស្សនានៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១នេះ។

ពិព័រណ៍ផលិតផលខ្មែរនេះត្រូវបានរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោម​ប្រធាន​បទ​ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក”។ ពិព័រណ៍ផលិតខ្មែរនេះ រៀប​ចំ​ឡើង​ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា កំពុងការគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា។ ពិព័រណ៍​នេះ ​ជាឱកាសប្រមូលផ្ដុំនៅផលិតផលខ្មែរជាច្រើនប្រភេទ មកពីតាមបណ្ដារាជធានី-ខេត្ត ដោយ​មាន​ស្តង់​ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន២២៩ និងស្តង់ដៃគូ​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍មានចំនួន ៥៤ស្តង់។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” មាន​គោល​ដៅ​សំខាន់​ គឺជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្យបានដឹងពីអ្វីដែលកម្ពុជា បាន​នឹង​កំពុងផលិតបាន។ លើសពីនេះ វាក៏ជាព្រឹត្តិការណ៍ បង្ហាញពីការរួបរួមសាមគ្គី របស់​មហា​គ្រួសារ​ខ្មែរ​។ ជា​មួយ​គ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់​វេទិកា​ជជែក​ពិភាក្សា​​​លើ​ប្រធាន​​ប​ទ​សំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មី​ៗ​ដល់​អ្នក​ចូល​រួម​ទាំង​អស់​គ្នា។​

សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” នឹង​ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅ​សាល​ពិព័រណ៍​កោះពេជ្រ (អគារ G-L) ហើយក៏​​នឹង​មានការចូលរួមពីតារាចម្រៀង ដែល​នឹង​ច្រៀង​បទ​ចម្រៀង​ពាក់​ព័ន្ធ​នឹង​ជាតិ។ លើស​ពី​នេះ​ក៏​មាន​កម្ម​វិធី​អមដែលមានទូតាំងម្ហូបអាហារ ភេសជ្ជៈ សួន​កុមារ ការសម្ដែងសិល្បៈចម្រុះ សៀក ការ​សម្ដែង​ភ្លេង​ពី​ក្រុម​កាយរឹទ្ធកម្ពុជា និង​កាក​បាទ​ក្រហម​កម្ពុជា ​ការចាប់រង្វាន់ ការ​បង្ហាញ​បសុ​សត្វ ​និងការជិះរទេះគោ រទេះសេះកម្សាន្តផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm