តេ​ក្វាន់​ដូ ITF ប្ដេជ្ញា​ដណ្ដើម​មេដាយ​មាស ១៥គ្រឿងនៅ​ស៊ី​ហ្គេម​ឲ្យ​ស័ក្ដិសម​ការ​ផ្ដល់​ទំនុក​ចិត្ត​ពី​ថ្នាក់ដឹកនាំ

2022/01/31 04:36:26 pm        94

​តេ​ក្វាន់​ដូ៖ ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជាបាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ត្រូវមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ឲ្យ​បាន ១៥​គ្រឿងក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដើម្បី​ឲ្យ​ស័ក្ដិសម​ការផ្ដល់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ឯកឧត្តម​បាន​គូស​បញ្ជាប់​បែបនេះនៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២១ កាលពី​ចុង​សប្ដាហ៍​កន្លង ក្រោយ​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃនៅ​ទីលាននៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​កីឡាករ​-​កីឡាការិនី ១៣២​នាក់មកពី ១៨​ក្លិប ៦​រាជធានី​-​ខេត្ត និង ២​ក្រសួងចូលរួម​ប្រកួត​លើ ២៣​វិញ្ញាសា។​ ​ឯកឧត្តម កែវ រ៉េមី បាន​មានប្រសាសន៍ថា កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដាក់​ស​ន្ទ​សន៍មេដាយមាស​ឲ្យ​បាន ១៥​គ្រឿងក្នុងនាម​ជា​ម្ចាស់ផ្ទះ។ លើសពីនេះប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​នេះក៏​នឹងត្រូវ​រៀបចំ​ការប្រកួត​មុនគេ ដើម្បី​បើ​កក​ការនាំ​មុខ​លើ​ការ​ដ​ណ្ដើ​មេដាយមាស​មុនគេ​ផងដែរ។ ​ដូច្នេះ​ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​កិត្តិយសដែល​ផ្ដល់ជូន​ដោយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីត្រូវខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ជាមួយ​ការប្តេជ្ញាចិត្ត​ឲ្យ​បាន​ខ្ពស់បំផុត ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ដណ្ដើម​មេដាយមាស ១៥​គ្រឿង​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​កីឡាករ-កីឡាការិនីដែល​ខិតខំ​លះបង់​ពេលវេលា ស្មារតី កម្លាំងកាយ​ចិត្ត ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​កីឡា​ជំនាញ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​មាន​សក្តានុពល​ក្នុង​ប្រជែង​មេដាយ​កម្រិត​ពិភពលោក​យកមក​ជូន​ជាតិ​ជា​បន្តបន្ទាប់​។​ ​អាស្រ័យហេតុនេះ ឯកឧត្តម​មាន​សុទិដ្ឋិនិយម​ថា កីឡា​តេ​ក្វាន់​ដូ ITF ដែលជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា នឹង​អាច​ស​ម្រេច​ស​ន្ទ​សន៍​មេដាយ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ​​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​ថ្នាក់ជាតិ​វិញ ​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១២​គ្រឿង (​មាស ៦, ប្រាក់ ២ និង​សំរឹទ្ធ ៤ ខណៈ​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១១​គ្រឿង (​មាស ៥ និង​ប្រាក់ ៦) និង​ក្លិប ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺឈរ​លេខ​៣ ដណ្ដើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស​៣, ប្រាក់ ២ និង​សំរឹទ្ធ ១)៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm