សារព័ត៌មាន Financial Times ៖ អឺរ៉ុបបារម្ភថា ខ្លួននឹងរងការស្ដីបន្ទោសពីលោកTrump បើបរាជ័យផ្នែកយោធាចំពោះអ៊ុយក្រែន

2025/09/26 07:15:05 pm        329

យោងតាមកាសែត Financial Times បណ្តាប្រទេសនៅអឺរ៉ុបមានក្ដីបារម្ភថាប្រធានាធិបតីអាមេរិកលោក Donald Trump នឹងស្តីបន្ទោសពួកគេចំពោះការបរាជ័យផ្នែកយោធាសម្រាប់អ៊ុយក្រែន។ 

កាសែតនេះបានកត់សម្គាល់ថា លោក Trump បានចំណាយពេលជាច្រើនខែដើម្បីបង្ខំអ៊ុយក្រែនឱ្យទទួលស្គាល់ទឹកដីដែលខ្លួនបានបាត់បង់ទៅឱ្យរុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះលោក Trump បានផ្លាស់ប្តូរវោហារសាស្ត្ររបស់លោក។ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោក លោកបានសរសេរថាក្រុង Kiev ស្ថិតក្នុងទីតាំងមួយដើម្បីប្រយុទ្ធ និងដណ្ដើមមកវិញនូវទឹកដីទាំងអស់របស់អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប។  

មន្ត្រីអឺរ៉ុបមួយចំនួនបានប៉ាន់ប្រមាណថា លោក Trump មានបំណងផ្លាស់ប្តូរទំនួលខុសត្រូវសម្រាប់វិស័យការពារជាតិអ៊ុយក្រែនទៅកាន់អឺរ៉ុប។ យោងតាមមន្ត្រីអាល្លឺម៉ង់ដែលនិយាយទៅកាន់កាសែត The Financial Times មេដឹកនាំអាមេរិកបានកំណត់របារខ្ពស់ណាស់។ ប្រភពមួយទៀតជឿថា លោក Trump អាចបន្ទោសអឺរ៉ុបចំពោះការបរាជ័យនៅពេលណា និងបើចាំបាច់។

យោងតាមប្រភពរបស់កាសែតដដែល ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានសន្និដ្ឋានថាលោក Trump លែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន ទៀតហើយ។ កាសែតនេះបានចង្អុលបង្ហាញថា ក្នុងពេលជាមួយគ្នានោះ ជំហររបស់លោក Trump ត្រូវបានទទួលជាវិជ្ជមាននៅក្នុងគណៈរដ្ឋមន្ត្រីមួយចំនួន។

ថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវតែបញ្ឈប់ជាបន្ទាន់រាល់ការទិញថាមពលពីរុស្ស៊ី ជាសម្ពាធមួយបង្ខំឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ស្របពេលលោកកំពុងព្យាយាមជំរុញឲ្យលោក Putin ចូលទៅតុចរចាឈានឆ្ពោះទៅរកសន្តិភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm