លោក Trump ពង្រីកការបង្រ្កាបលើអំពើហិង្សានយោបាយ "មានការរៀបចំ" នៅសហរដ្ឋអាមេរិក

2025/09/26 02:27:47 pm        236

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) បានពង្រីកការបង្រ្កាបលើអ្វីដែលលោកកំណត់ថាជា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមឆ្វេងនិយមជ្រុលក្នុងការរៀបចំឱ្យមានអំពើហិង្សាផ្នែកនយោបាយ ចាប់តាំងពីការសម្លាប់លោក Charlie Kirk។

លោក Trump បានចុះហត្ថលេខាលើសេចក្ដីណែនាំមួយ ដែលបញ្ជាក្រុមមន្ត្រីរដ្ឋបាលឱ្យ "ពិនិត្យរក ទប់ស្កាត់ និងរារាំង" ក្រុមជ្រុលនិយមមិនឱ្យប្រព្រឹត្តអំពើហិង្សា និងបិទការផ្តល់មូលនិធិរបស់ក្រុមទាំងនោះ។

លោកក៏ជំរុញឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្តល់អាទិភាពដល់ការប្រឆាំងនឹងសកម្មភាពមានការរៀបចំទុកដូចជា "យុទ្ធនាការស៊ើបដំណឹង ការបោកបញ្ឆោតសេវាសង្គ្រោះបន្ទាន់ កុបកម្ម ចោរកម្ម រំលោភបំពាន វាយដំ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការគំរាមកំហែងនៃអំពើហិង្សា និងអសណ្ដាប់ធ្នាប់ស៊ីវិល"។

បន្ទាប់ពីការសម្លាប់របស់លោក Kirk កាលពីថ្ងៃទី១០ ខែកញ្ញា និងការបាញ់ប្រហារនៅការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ក្នុងទីក្រុង Dallas កាលពីថ្ងៃទី២៤ ខែកញ្ញាមក រដ្ឋបាលលោក Trump បានបន្ទោសក្រុមឆ្វេងនិយមជ្រុលម្តងហើយម្តងទៀត ដោយគ្មានភស្តុតាង ថាជាផ្នែកនៃយុទ្ធនាការនៃអំពើហិង្សានយោបាយមានការរៀបចំជាមុន។

អ្នកជំនាញខាងភេរវកម្មក្នុងស្រុក និយាយថា ហិង្សានយោបាយនៅអាមេរិកគឺមានលក្ខណៈទ្វេបក្ស ហើយថា ការវាយប្រហារកាន់តែច្រើនជាប្រវត្តិសាស្ត្រ ត្រូវបំផុសគំនិតដោយមនោគមវិជ្ជាស្តាំនិយម។ ក្រុមមន្ត្រីក៏មិនបានរកឃើញភ័ស្តុតាងដែលថា ជនសង្ស័យក្នុងការបាញ់ប្រហារលោក Kirk ឬការបាញ់ប្រហារនៅទីក្រុង Dallas មានទាក់ទងជាមួយក្រុមណាមួយឡើយ៕

អត្ថបទដែលទាក់ទង

ការផ្ទុះឡើងនៃជំងឺ Ebola បានសម្លាប់មនុស្សជាង៤០ នាក់នៅកុងហ្គោ ខណៈ UN អំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាសកល
2025/09/28 03:08:16 pm        1
មនុស្សរាប់ម៉ឺននាក់ចូលរួមការជួបជុំ សម្លឹងមើលដែនដីហ្កាហ្សា ក្នុងក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់
2025/09/28 03:03:18 pm        1
[UPDATE] មនុស្ស៤នាក់ស្លាប់និង១០នាក់របួសក្នុងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែន
2025/09/28 02:29:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១៣ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០៥គ្រួសារ​ នៅខេត្តកំពង់ឆ្នាំង

2025/09/28 08:27:13 pm
​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ
2025/09/28 07:39:48 pm
​ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
2025/09/28 06:52:25 pm
​ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
2025/09/28 05:23:54 pm
​អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យសួរសុខទុក្ខដល់ពលរដ្ឋភៀសខ្លួនយប់មិញ
2025/09/28 04:47:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/27 04:43:26 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/23 10:45:00 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am