សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ចោលការប្រារព្ធខួបជ័យជំនះ៧មករាឡើយ

2022/01/31 04:43:04 pm        550

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅលើបណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រង់ចំណុចប្រសប់ផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍តបទៅក្រុមវិភាគនយោបាយមួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា គឺពុំមានថ្ងៃដែលបោះបង់ចោលថ្ងៃ៧មករានោះឡើយ ។ការដែលសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ដោយឃើញមានក្រុមអ្នកវិភាគនយោបាយខ្លះ បានលើកឡើងថា ការដែលកន្លងមកគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធខួប​អនុស្សាវរីយ៍​ថ្ងៃជ័យជំនះ៧មករា លើ​របបប្រល័យ​ពូជសាសន៍​ដោយចង់បន្ថយ​ឥទ្ធិពល​ពីវៀតណាម ជា​ដើមនោះ។ សម្តេចបានប្រតិកម្មតបយ៉ាងដូច្នេះថា ៧មករា បើទោះបី​ជាវៀតណាមមកជួយ ប៉ុន្តែជាអាយុជីវិតរបស់ប្រជាជនកម្ពុជា។ដូច្នេះគណបក្សប្រជាជនកម្ពុជា គឺគ្មានថ្ងៃ​ដែល​ត្រូវបោះបង់ចោល៧មករានោះទេ។

សូមបញ្ជាក់ថា៖ ការរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃជ័យជន្នះ ៧មករា លើរបបប្រល័យពូជសាសន៍ ត្រូវ​បាន​គណ​បក្សប្រជាជនកម្ពុជា ​តែងតែប្រារព្ធមិទ្ទិញ​យ៉ាង​ឧឡារិក ​ជារៀងរាល់ឆ្នាំមិនដែល​ខានឡើយ​ដើម្បីជាកា​រ​រំលឹក​រំលឹក​ចងចាំ​ពី​គុណូបការៈ​ នៃការតស៊ូរបស់ ​វីរៈកម្មាភិបាល យុទ្ធជននៃកងទ័ព​រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា​ក៏​ដូច​ជា​វីរៈ​កម្មាភិបាល យុទ្ធជន​ កងទ័ព​ស្ម័គ្រ​ចិត្តវៀតណាម ដែលបានលះបង់បូជាជីវិត ​សាច់ស្រស់ ឈាមស្រស់ ​ដើម្បីបុព្វ​ហេ​តុ​នៃ​កា​រ​រំ​ដោះប្រទេស​កម្ពុជា​ឱ្យរួចផុ​ត​ពី​គ្រោះ​មហន្តរាយ​ប្រ​ល័​យ​ពូ​ជសាសន៍​ប៉ុ​ល​ពត​ ដែល​បា​នកាប់​សម្លាប់​ប្រជា​ជន​ឯង​អស់ជិត៣លាននាក់គ្រាន់តែត្រឹមរយៈពេល៣ឆ្នាំ ​និង៨ខែនិង២០ថ្ងៃ។ ​ប៉ុន្តែការអាក់​ខានមិន​បាន​ប្រារព្ធ​ទិវា​ជា​ប្រវត្តិ​សាស្ត្រកាល​ពីដើមឆ្នាំកន្លងមកនេះ​ គឺដោយសារតែរាជរដ្ឋាភិបាលក៏ដូជជា​គណបក្ស​បា​ន​គិ​ត​គូ​រ​និង​យ​ក​ចិ​ត្ត​ទុ​ក​ដាក់​បង្ការ​​ និង​ទប់ស្កាត់​ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ដែល​បាននិ​ង​កំពុង​ឆ្លង​មិន​ទាន់​ផុតរ​លត់អស់នៅឡើង៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm