ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ និងអគ្គីសនីកម្ពុជា ឧបត្ថម្ភអាវក្រោះ និងសម្ភារចាំបាច់ ដល់​កង​ទ័ព​ជួរ​មុខ​នៅ​ថ្មដា

2025/09/26 09:39:17 pm        3.7 K

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ធាង ឡេង អភិបាលស្រុកវាលវែង បាន​នាំយក​អាវ​ក្រោះ មួកការពារ ម៉ាស៊ីនភ្លើង ប្រេងឥន្ធនៈ រួមទាំងសម្ភារៈជាច្រើនមុខផ្សេងទៀត សរុប​ទឹក​ប្រាក់ជាច្រើនម៉ឺនដុល្លា ដែលជាអំណោយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល រួមជាមួយ អគ្គីសនីកម្ពុជា ប្រគល់ជូនដល់ដៃ កម្លាំងនគរបាលព្រំដែន និងវីរ​កង​ទ័ព​ជួរ​មុខ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុក​វាលវែង។

ក្នុងឱកាសនោះ តំណាងនគរបាលព្រំដែន និងតំណាងកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កម្លាំងជួរមុខ។ ក្នុងនាមជាកម្លាំងជួរមុខ បានប្តេជ្ញាលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដី ជាមួយគ្នានោះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តជឿជាក់លើថ្នាក់ដឹកនាំ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយថ្នាក់ដឹកនាំតែងតែតម្កល់ផលប្រយោជន៍ជាតិ និងអាយុជិវិតប្រជាជនជាធំ ព្រមទាំងប្តូរផ្តាច់ការពារបូរណភាពទឹកដីមិនឱ្យបាត់បង់។

លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឱ្យដឹងថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មាន ៥ភូមិ ក្នុងនោះភូមិផ្លូវការចំនួន ៣ភូមិរួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និងភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៣ ០២៨នាក់ ស្មើនឹង ៧៨១គ្រួសារ។ កន្លងមកកងទ័ពសៀម ធ្លាប់បានបាញ់ផ្លោងកាំភ្លើងធំ បង្ហោះដ្រូន និងរាយលួសបន្លាតាមខ្សែបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង ចូលមកដីកម្ពុជាដោយគ្មានអៀនខ្មាស់ និងវង្វេងប្រវត្តិសាស្ត្រ ប៉ុន្តែអាជ្ញាធរបានរៀបចំកម្លាំងត្រៀមតាមគោលដៅរួចជាស្រេច ក្នុងការការពារទឹកដី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        107
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm