អាល្លឺម៉ង់៖ អឺរ៉ុបស្ថិតក្នុង «ការប្រណាំងអាវុធដ្រូន» ដោយលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ី

2025/09/26 11:11:10 pm        67

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានព្រមានថា អឺរ៉ុបកំពុងស្ថិតក្នុង «ការប្រណាំងប្រជែងអាវុធយានដ្រូន» ខណៈដែលដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន អំពីអរិភាពរបស់រុស្ស៊ី។

ខណៈពេលដែលលោកបាននិយាយនៅក្នុងសភា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានចាប់ផ្តើមសមយុទ្ធរយៈពេល ៣ថ្ងៃ ដែលមានឈ្មោះថា «Red Storm Bravo» នៅក្នុងទីក្រុងកំពង់ផែភាគខាងជើងនៃទីក្រុង Hamburg ដោយមានគោលបំណងហ្វឹកហាត់ចល័តទ័ពរបស់អង្គការណាតូ (NATO) ក្នុងករណីមានជម្លោះ នៅក្នុងប្រទេសបាល់ទិក។

អាល្លឺម៉ង់ ដែលជាអ្នកគាំទ្រដ៏រឹងមាំ ចំពោះអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានឃើញការកើនឡើងនូវការហោះហើររបស់យានដ្រូនមិនស្គាល់អត្តសញ្ញាណលើមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងប៉ុន្មានខែថ្មីៗនេះ។

ហើយលោក Dobrindt ដោយលើកឡើងពីការគំរាមកំហែងកូនកាត់ និង «ការឈ្លានពាន» ពីប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសអាល្លឺម៉ង់កំពុងពង្រឹង «សមត្ថភាពប្រតិបត្តិការរបស់ខ្លួន ដោយការអភិវឌ្ឍប្រព័ន្ធការពារយានដ្រូន។ ដោយលើកឡើងពីឧប្បត្តិហេតុថ្មីៗ នៅប្រទេសប៉ូឡូញ រូម៉ានី ដាណឺម៉ាក និងន័រវែស លោកបាននិយាយថា៖ «យើងកំពុងចូលរួមក្នុងការប្រកួតប្រជែងអាវុធ រវាងការគំរាមកំហែងដែលបង្កឡើងដោយយានដ្រូន និងមធ្យោបាយ ដើម្បីប្រឆាំងពួកវា»។

លោក Dobrindt បានបញ្ជាក់បន្ថែមថា ប្រទេសអាល្លឺម៉ង់នឹងជំរុញការវិនិយោគ និងផ្លាស់ប្តូរច្បាប់សុវត្ថិភាពអាកាសចរណ៍របស់ខ្លួន ដើម្បីអាចឲ្យ «ការរកឃើញ ការការពារ និងការស្ទាក់ចាប់» យានដ្រូនប្រសើរជាងមុន។

ទីក្រុងប៊ែរឡាំងចោទរុស្ស៊ីថា បានធ្វើប្រតិបត្តិការវិឆ្ឆេទកម្ម ចារកម្ម ឃ្លាំមើល និងអស្ថិរភាព។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាជ្ញាធរអាល្លឺម៉ង់ មានការស្ទាក់ស្ទើរក្នុងការបាញ់ទម្លាក់យានដ្រូន ដោយសារតែបារម្ភថា កម្ទេចកម្ទី អាចបណ្តាលមានមនុស្សស្លាប់ និងរបួស៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm